ក្រុម​វៀតណាម​អាយុ​ក្រោម ១៩​ឆ្នាំ​ឈាន​ចូល​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ AFC U19 Championship

326

បាល់ទាត់៖ ក្រុមបាល់ទាត់អាយុក្រោម ១៩ឆ្នាំវៀតណាមនឹងបង្ហាញខ្លួន នៅព្រឹត្តិការណ៍បាល់ទាត់ពិភពលោកអាយុក្រោម ២០ឆ្នាំ World Cup U20 2017 ក្រោយយកឈ្នះក្រុមម្ចាស់ផ្ទះបារ៉ែន ១-០ ឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្របាល់ទាត់ទ្វីបអាស៊ីអាយុក្រោម ១៩ឆ្នាំ AFC U19 Championship។t25
នេះជាលើកដំបូងហើយសំរាប់ប្រវត្តិសាស្ត្របាល់ទាត់វៀតណាម ដែលបានឈានចូលជុំផ្ដាច់ព្រ័ត្រ World Cup។ សរុបមកវិញវៀតណាមជាប្រទេសទីបួននៅអាស៊ីអាគ្នេយ៍ ដែលមានឱកាសទៅចូលរួម World Cup U20 បន្ទាប់ពីដំបូងគេគឺឥណ្ឌូនេស៊ីឆ្នាំ១៩៧៩, ម៉ាឡេស៊ីឆ្នាំ១៩៩៧ និងមីយ៉ាន់ម៉ាឆ្នាំ២០១៥ កន្លងទៅ។ ព្រឹត្តិការណ៍បាល់ទាត់ពិភពលោកអាយុក្រោម ២០ឆ្នាំ គឺជាព្រឹត្តិការណ៍បាល់ទាត់ដ៏ធំជាងគេមួយក្នុងប្រភេទអាយុនេះ។ តារាបាល់ទាត់កំពូលៗបច្ចុប្បន្នដូចជា Lionel Messi, SegioAguero, David Silva និង Paul Pogba សុទ្ធតែធ្លាប់ឆ្លងកាត់ព្រឹត្តិការណ៍នេះ៕
អត្ថបទ៖នាង សុភាវុធ