កង​ទ័ព​អ៊ីរ៉ាក់​បន្ត​ប្រតិបត្តិការ​​រុក​រក​​ក្រុម​សកម្ម​ប្រយុទ្ធ​រដ្ឋ​អ៊ីស្លាម​​​នៅ​ក្នុង​ភូមិ​បាសវ៉ៃអា​ ក្រោយ​ពី​ដណ្ដើម​​បាន

231

អ៊ីរ៉ាក់៖ កងកម្លាំងដែលត្រូវបានគេសម្រិតសម្រាំងបំផុត ចេញពីកងទ័ពអ៊ីរ៉ាក់ដែលគេឲ្យឈ្មោះថា កងទ័ពបង្ក្រាបក្រុមភេរវករ ឬហៅកាត់ថា CTS បានបន្តប្រតិបត្តិការរុករកក្រុមរដ្ឋអ៊ីស្លាមនៅតាមភូមិបាសវ៉ៃអា ដែលគេទើបដណ្ដើមបាននាពេលថ្មីៗកាលពីថ្ងៃអង្គារម្សិលមិញ។w7 w8

ការវាយប្រហាររឹបអូសយកតំបន់មួយនេះ ក៏ជាផ្លូវសម្រាប់វាយប្រយុទ្ធរុលទៅមុខឆ្ពោះទៅកាន់ទីក្រុងម៉ូស៊ូលថែមទៀត។ លោកឧត្ដមសេនីយ៍ទោ អាប់ឌែលហ្កានី អាល់អាសាឌី មេបញ្ជាការកងទ័ព CTS បានមានប្រសាសន៍នៅក្នុងភូមិមួយដែលមានចម្ងាយជាង ៦គីឡូម៉ែត្រនាភាគខាងកើតទីក្រុងម៉ូស៊ូលនោះថា ស្ថានការណ៍ពេលនេះមានដំណើរការយ៉ាងប្រសើរ ក្នុងការបង្ក្រាបក្រុមសកម្មប្រយុទ្ធ។ បច្ចុប្បន្នកងទ័ពកំពុងរុករកក្រុមរដ្ឋអ៊ីស្លាម នៅតាមរូងក្រោយដីជាច្រើនកន្លែងដែលសង្ស័យថា មានក្រុមសកម្មប្រយុទ្ធលាក់ខ្លួននៅតាមទីកន្លែងទាំងនោះ ហើយការរំដោះបានភូមិនេះ គឺជាដំណាក់កាលបញ្ចប់ទិសដៅមួយ។ លោកបន្តថា យន្តហោះរបស់កងកម្លាំងចម្រុះកំពុងមានគោលដៅ វាយប្រហារពីអាកាសទៅលើក្រុមសកម្មប្រយុទ្ធផ្សេងៗថែមទៀត ខណៈភូមិជាង ៨០ដែលមានក្រុមរដ្ឋអ៊ីស្លាមកាន់កាប់ ត្រូវកងទ័ពដណ្ដើមយកមកវិញនៅក្នុងសប្ដាហ៍ទីមួយ នៃការផ្ដើមវាយប្រហារឡើងនោះ។ នៅក្នុងករណីបែបនេះក៏បានជួយឲ្យកងទ័ពអ៊ីរ៉ាក់ និងកងទ័ពឃឺតកាន់តែខិតជិតដល់ទីក្រុងម៉ូស៊ូល ខណៈការវាយប្រហារយកទីក្រុងនេះនឹងត្រូវធ្វើឡើងយ៉ាងខ្លាំង៕

អត្ថបទ៖ រិទ្ធី