ប្រធានាធិបតី​ប៉ាណាម៉ា និង​កូឡុំប៊ី​​ពង្រឹង​​សហប្រតិបត្តិការ​បង្ក្រាប​អំពើ​ភេរវកម្ម​ និង​ការ​រត់​ពន្ធ​គ្រឿង​ញៀន

806

ប៉ាណាម៉ា៖ ប្រធានាធិបតីប៉ាណាម៉ាលោក ជូអានកាឡូស វារឺឡា និងប្រធានាធិបតីកូឡុំប៊ីលោក ជូអានម៉ានូ អែលសង់កូស បានជួបគ្នានៅខេត្តដារីយ៉ង់ក្នុងប្រទេសប៉ាណាម៉ាកាលពីថ្ងៃអង្គារម្សិលមិញ។w16

ក្នុងជំនួបនេះគឺដើម្បីពិភាក្សាលើសហប្រតិបត្តិការឲ្យបានខ្លាំងក្លាថែមទៀត ដើម្បីប្រយុទ្ធប្រឆាំងអំពើភេរវកម្ម និងពិនិត្យសកម្មភាពក្រុមអន្តោប្រវេសន៍ ដែលគ្មានឯកសារនៅតាមព្រំដែន និងនៅតាមច្រករបៀងរបស់ខ្លួន។ ជំនួបរបស់មេដឹកនាំទាំង២ ធ្វើឡើងនៅមូលដ្ឋានទ័ពអាកាសជាតិរបស់ប៉ាណាម៉ានៅតំបន់នីកាណូ តាមអ្វីដែលបានពិភាក្សានៅឯទីស្នាក់ការអង្គការសហប្រជាជាតិ ដែលធ្វើការពិភាក្សាផ្លូវការទៅលើរឿងចរចារកសន្តិភាពក្នុងប្រទេសកូឡុំប៊ីជាមួយក្រុមឧទ្ទានហ្វាត និងក្ដីបារម្ភពីវិបត្តិជនអន្តោប្រវេសន៍ក្នុងតំបន់ផងនោះ។

w15

នាឱកាសនោះលោកប្រធានាធិបតីប៉ាណាម៉ាបានប្រកាសថា កងទ័ពកូឡុំប៊ីនឹងជួយជំរុញផ្នែកសន្តិសុខឲ្យកាន់តែប្រសើរជាងមុនថែមទៀត នៅតាមតំបន់ព្រំដែនរួមប្រទេសទាំង២ ជាប្រទេសនៅតំបន់អាមេរិកកណ្ដាល។ លោកបន្តថា យើងបើកចំណុចត្រួតពិនិត្យសន្តិសុខតាមព្រំដែនចំនួន ២កន្លែងទៀតដែលមានដាក់កងកម្លាំងសាធារណៈ និងកងទ័ពប្រដាប់អាវុធកូឡុំប៊ីផង ដែលនឹងការពារព្រំដែនប្រឆាំងនឹងការរត់ពន្ធគ្រឿងញៀន ជាពិសេសទៀតនោះគឺការពិនិត្យតាមផ្លូវទឹក និងបង្កើនកម្រិតឈ្លបយកការ និងតាមប្រមាញ់៕

អត្ថបទ៖ រិទ្ធី