អ្នក​តវ៉ា​រាប់​សិប​នាក់​ត្រូវ​បាន​​កង​កម្លាំង​នគរបាល​ចាប់​ខ្លួន​ពី​បទ​រារាំង​ការ​ស្ថាបនា​បំពង់​បង្ហូរ​ប្រេង​​នៅ​​រដ្ឋ​ណតដាកូតា

199

អាមេរិក៖ នគរបាលនៅរដ្ឋណតដាកូតាសហរដ្ឋអាមេរិក បានចាប់ផ្ដើមបណ្ដេញក្រុមអ្នកតវ៉ាដែលមានសញ្ជាតិអាមេរិក និងក្រុមអ្នកតវ៉ាផ្នែកបរិស្ថាន នៅកន្លែងស្ថាបនាបំពង់បង្ហូរប្រេងកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ខណៈសកម្មភាពបែបនេះអាចនឹងធ្វើឲ្យមានភាពតានតឹងកាន់តែខ្លាំង។f1 f4

ក្រុមមន្ត្រីបានផ្ដើមសម្អាតទីកន្លែងបោះជំរុំស្នាក់នៅរបស់អ្នកតវ៉ា ក្រោយពេលដែលក្រុមអ្នកតវ៉ាបានដុតភ្លើងតាមកន្លែងមួយចំនួន រារាំងដល់ការស្ថាបនាបំពង់បង្ហូរប្រេងនៅក្បែរសហគមន៍កន់ណុងបាល់។ ក្នុងគម្រោងស្ថាបនាទីកន្លែងបំពង់បង្ហូរប្រេងមួយនេះមានទឹកប្រាក់ជាង ៣៨០០លានដុល្លារអាមេរិក របស់ក្រុមហ៊ុនមួយចំនួនជាមួយដៃគូបញ្ជូនថាមពល នាំយកប្រេងចេញពីរដ្ឋណតដាកូតាទៅកាន់រោងចក្រចម្រាញ់ប្រេង នៅតំបន់ឈូងសមុទ្រពែរ្យសហរដ្ឋអាមេរិក។

f3

ក្រុមអ្នកគាំទ្រនិយាយថា ការតវ៉ាអាចប៉ះពាល់ដល់សុវត្ថិភាព និងប្រសិទ្ធភាពនៅតំបន់ឈូងសមុទ្រពែរ្យ ជាជាងការដឹកជញ្ជូនប្រេងតាមផ្លូវជាតិ និងខ្សែរថភ្លើង។ កងកម្លាំងនគរបាលបានចាប់ខ្លួនអ្នកតវ៉ារាប់សិបនាក់មានសញ្ជាតិអាមេរិក ដែលកាន់កាប់ទឹកដីធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ខណៈពួកគេបានស្នើសុំសាងសង់បំពង់បង្ហូរប្រេងឆៅនោះ។ ពួកគេនិយាយថា តំបន់នេះជាទីកន្លែងឯកជនផ្ទាល់ខ្លួន ស្ថិតនៅក្រោមសន្ធិសញ្ញាឆ្នាំ១៨៥១ ជាមួយរដ្ឋាភិបាលអាមេរិក៕

អត្ថបទ៖ រិទ្ធី