ឯកឧត្ដម​ ហ៊ុន​ ម៉ាណែត​ អញ្ជើញបើកបវេសនកាល​ឆ្នាំ​សិក្សា ២០១៦-២០១៧​ នៅ​វិទ្យាល័យ​ ១០​ មករា ១៩៧៩ ខេត្តសៀមរាប

234

សៀមរាប៖ ឯកឧត្តម ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៦ បានអញ្ជើញជាអធិបតីក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០១៦-២០១៧ និងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអាហារដ្ឋាន ០១កន្លែង របស់វិទ្យាល័យ ១០មករា ១៩៧៩ ក្រុងសៀមរាប ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម វង្ស៊ី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តម នាយឧត្តមសេនីយ៍ គីម ប៊ុនថាន អគ្គមេបញ្ជាការរង នៃខ ភ ម ឯកឧត្តម នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងរងនគរបាលជាតិ និងជាប្រធានគណៈបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគទី៤ ទី៥ ឯកឧត្តម ឃឹម ប៊ុនសុង អភិបាល នៃគណៈអភិបាលខេត្តសៀមរាប ឯកឧត្តម មេបញ្ជាការយោធភូមិភាគទី៤ មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣   ព្រមទាំងមន្ត្រីរាជការជុំវិញខេត្តលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សក្នុងវិទ្យាល័យ ១០ មករា ១៩៧៩ទាំងមូលផងដែរ  ។

ក្នុងឱកាសនោះ ឯកឧត្តម ហ៊ុន ម៉ាណែត បាននាំយកនូវសម្ភារៈអំណោយសម្តេចតេជោមួយចំនួន ទៅឧបត្ថម្ភជូនលោកគ្រូ អ្នកគ្រូ ១៧៥នាក់ក្នុងម្នាក់ៗទទួលបានថវិកាចំនួន ៥ម៉ឺនរៀល និងសម្លៀកបំពាក់ ២កុំប្លេរ សិស្សានុសិស្ស៤០៥០នាក់ ក្នុងម្នាក់ទទួលបានសៀវភៅ ០២ក្បាល ប៊ិច ០១ដើម និងថវិកា ៣ពាន់រៀល លោកគ្រូ អ្នកគ្រូចូលនិវត្តន៍ចំនួន ០៦នាក់ ម្នាក់ៗទទួលបានម៉ូតូហុងដា ០១គ្រឿង កាកបាទក្រហមចំនួន ២០នាក់ សិស្សកាយរិទ្ធចំនួន ២០នាក់ ក្រុមយុវជនស.ស.យ.ក ២៥នាក់យុវជនអ.ម.ត ៥០នាក់ សរុប ១១៥នាក់  ម្នាក់ៗទទួលបានថវិកា ១ម៉ឺនរៀល និងបានឧបត្ថម្ភក្នុងកម្មវិធីនូវថវិកា ៤លានរៀល ៕

05 06 07