Andy Murray ឈាន​ចូល​​ជុំ​ទី​បី​ទាំង​លំបាក ខណៈ Stanislas Wawrinka​ ធ្លាក់​ចេញ​ពី​កម្ម​វិធី​ Paris Masters

120
កីឡាករ​ Andy Murray

តេន្នីស៖ កីឡាករលំដាប់លេខពីរពិភពលោក Andy Murray បានឈានចូលជុំទីបី Paris Masters ទាំងលំបាកក្រោយឈ្នះកីឡាករអេស្ប៉ាញ Fernando Verdasco។ បន្ទាប់ពីឈ្នះសិតដំបូង ៦-៣ Andy Murray មានការលំបាកក្នុងសិតទពីរនៅពេលកីឡាករអេស្ប៉ាញ Verdasco ព្យាយាមវាយតាមស្មើវិញ ៧-៦(៥-៧)។

th24
កីឡាករស្វ៊ីស Stanislas Wawrinka

សិតចុងក្រោយកាត់សេចក្ដី Murray នៅតែជួបការលំបាកទៀតតែយកឈ្នះពិន្ទុ ៧-៥ ឈានចូលជុំទីបីបន្តទៀត។ នេះជាជ័យជំនះ ១៦ប្រកួតជាប់គ្នាសំរាប់កីឡាករស្កុតឡែន Andy Murray បន្តស្វែងរកជើងឯកបួនកម្មវិធីជាប់គ្នាបន្ទាប់ពីឈ្នះបីកម្មវិធិមកហើយនៅប៉េកាំង, សៀងហៃ និងនៅអូទ្រីស។ ចំណែកកីឡាករស្វ៊ីស ជើងឯក U.S. Open, Stanislas Wawrinka បានធ្លាក់ចេញត្រឹមជុំទីពីរក្រោយបរាជ័យ ក្រោមស្នាដៃកីឡាករអាល្លឺម៉ង់ Jan-LennardStruff។ ការប្រកួតត្រូវចំណាយពេល ២ម៉ោង ១៨នាទីទំរាំរកឃើញអ្នកឈ្នះជាមួយលទ្ធផល ៣-៦, ៧-៦(៨-៦) និងសិតកាត់សេចក្ដី ៧-៦(៧-១) ពោលទំរាំចប់គឺនៅម៉ោងជិតមួយរំលងអាធ្រាត(ម៉ោងក្នុងស្រុក)។ ជុំបន្តកីឡាករអាល្លឺម៉ង់ Jan-LennardStruff ត្រូវជួបកីឡាករអាមេរិក John Isner។ ចំណែកលទ្ធផលផ្សេងទៀតកីឡាករលេខមួយពិភពលោក Novak Djokovic ក៏បន្តទៅជុំទីបីដែរ ក្រោយឈ្នះកីឡាករមកពីលុចហ្សាំបួរ Gilles Muller ៦-៣, ៦-៤ បន្តជួបកីឡាករប៊ុលហ្ការី Grigor Dimitrov នៅជុំទីបី។ រីឯកីឡាករបារាំង Jo-Wilfred Tsonga បានយកឈ្នះកីឡាករអេស្ប៉ាញ Albert Ramos-Vinolas ៦-៣, ៦-៤។ ចុងក្រោយនេះកីឡាករម្ចាស់ផ្ទះបារាំងមួយទៀត Gilles Simon តាមពីក្រោយមួយសិតយកឈ្នះកីឡាករអេស្ប៉ាញ Roberto Bautista Agut ២-៦,៦-១ និង ៧-៦(៨-៦)៕

អត្ថបទ៖នាង សុភាវុធ