មនុស្សរាប់សិបនាក់កំពុងបាត់ខ្លួន ក្រោយហេតុការណ៍លិចទូកដឹកកម្មករចំណាកស្រុកនៅប្រទេសឥណ្ឌូនេស៊ី

317

ឥណ្ឌូនេស៊ី៖ ក្រុមបុគ្គលិកជួយសង្គ្រោះ និងរុករកជិត ៣០០នាក់កំពុងចុះប្រតិបត្តិការស្វែងរកមនុស្សរាប់សិបនាក់ ដែលជោគវាសនារបស់ពួកគេមិនទាន់បានដឹង ក្រោយហេតុការណ៍លិចទូកនៅក្នុងសមុទ្រក្បែរកោះបាតាំប្រទេសឥណ្ឌូនេស៊ី។f1 f2

ប្រតិបត្តិការរុករកមនុស្ស ៤៤នាក់ដែលកំពុងបាត់ខ្លួនបានចាប់ផ្ដើមម្ដងទៀតកាលពីថ្ងៃព្រហស្បត្តិ៍ម្សិលមិញ។
គួរឲ្យដឹងថា កម្មករចំណាកស្រុក ៩៨នាក់ និងក្រុមនាវិក ៣នាក់នៅលើទូក បានលិចក្រោយពេលបុកនឹងថ្មប៉ប្រះទឹកពេលជួបរលកធំ និងខ្យល់បក់ខ្លាំង។ មនុស្សយ៉ាងហោចមនុស្ស ១៨នាក់នៅលើទូកបានស្លាប់ ខណៈដែលមនុស្ស ៣៩នាក់ផ្សេងទៀតត្រូវបានគេជួយសង្គ្រោះចេញពីសមុទ្រ។ ឧប្បត្តិហេតុនេះដែរបានកើតឡើងពេលដែលទូកកំពុងធ្វើដំណើរឆ្ពោះតៅកាន់កោះបាតាំ ចេញពីរដ្ឋចូហ័រ របស់ប្រទេសម៉ាឡេស៊ី៕
អត្ថបទ៖ សារ៉ាត់