ជន​ស៊ីវិល​អាហ្វហ្គានីស្ថាន​រាប់​សិប​នាក់​ស្លាប់​ក្នុង​ការ​វាយ​ប្រហារ​តាម​អាកាស​ដែល​ដឹកនាំ​ដោយ​សហរដ្ឋ​អាមេរិក​

225

អាហ្វហ្គានីស្ថាន៖ ជនស៊ីវិលអាហ្វហ្គានីស្ថានក្នុងទីក្រុងគុនឌូស បានផ្ទុះកំហឹងតវ៉ាកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ បន្ទាប់ពីជនស៊ីវិលជាង ៣០នាក់បានស្លាប់ ដែលមន្ត្រីនិយាយថា ជាការវាយប្រហារតាមអាកាស ដើម្បីជួយទាហានអាហ្វហ្គានីស្ថាន និងទាហានអាមេរិក។f16

ជនស៊ីវិលអាហ្វហ្គានីស្ថានបាននាំយក សាកសពមនុស្សជាច្រើនទៅកាន់ទីក្រុងភាគខាងជើង ក្រោយការវាយប្រហារ អំឡុងការវាយប្រយុទ្ធគ្នាខ្លាំងក្លារវាងអ្នកប្រយុទ្ធក្រុមតាលីបង់ និងសហរដ្ឋអាមេរិក, កងកម្លាំងពិសេស របស់អាហ្វហ្គានីស្ថានក្នុងភូមិបាស់កាន់ដាហារី។ លោក Mohammad Nabi ដែលបានបាត់បង់សាច់ញាតិបាននិយាយថា សាកសពទាំងនេះក៏មានស្ត្រី និងកុមារផងដែរ។ ពួកគេមិនមែនជាសមាជិកក្រុមតាលីបង់ទេតែជាក្មេងៗ និងស្ត្រីស្លូតត្រង់។ លោកថាគ្រួសារបងថ្លៃរបស់លោកមានសមាជិក ៧នាក់ត្រូវស្លាប់ទាំងអស់ក្នុងការវាយប្រហារនេះ។ ចំណែកលោក អាសាឌូឡា អាម៉ាគី អភិបាលក្រុងគុនឌូសនិយាយថា ពលរដ្ឋជាជនស៊ីវិលជាង ៣០នាក់បានស្លាប់ និងរាប់សិបនាក់ផ្សេងទៀតរងរបួសក្នុងការវាយប្រហារនេះ។ ក្នុងសេចក្ដីថ្លែងការមួយយោធាអាមេរិកនិយាយថា ទាហានស្ថិតក្រោមការវាយប្រហារ គ្រាដែលកំពុងធ្វើការជាមួយដៃគូអាហ្វហ្គានីស្ថាន ដើម្បីបោសសម្អាតមូលដ្ឋានពួកតាលីបង់ និងបង្អាក់ប្រតិបត្តិការណ៍របស់ក្រុមនេះក្នុងស្រុកមួយជុំវិញទីក្រុង៕

អត្ថបទ៖ សុខមាន