FIFA នឹង​ផ្ដល់​ពិន្ទុ Ranking ដល់​ក្រុម​ដែល​ចូលរួម​ព្រឹត្តិការណ៍ AFF Suzuki Cup

138

បាល់ទាត់៖ សហព័ន្ធបាល់ទាត់ទ្វីបអាស៊ីហៅកាត់ថា AFC បានប្រកាសថា ព្រឹត្តិការណ៍បាល់ទាត់ជើងឯកអាស៊ីអាគ្នេយ៍ AFF Suzuki Cup នឹងត្រូវបានរាប់បញ្ចូលជាព្រឹត្តិការណ៍បាល់ទាត់លំដាប់ A មានន័យថា ពិន្ទុក្នុង FIFA World Ranking នឹងត្រូវបានផ្ដល់អោយដល់ក្រុមដែលបានចូលរួម។th13

លោក Datuk Seri Azzudin Ahmad អគ្គលេខាធិការសមាគមបាល់ទាត់អាស៊ីអាគ្នេយ៍បានអោយដឹងថា នៅពេលនេះក្រុមបាល់ទាត់ ដែលជាសមាជិកសមាគមបាល់ទាត់អាស៊ីអាគ្នេយ៍ទាំង១១ បានទទួលការលើកទឹកចិត្ត និងគាំទ្រពីសំណាក់ AFC ក៏ដូចជា FIFA ខណៈដែលក្រុមដែលចូលរួម AFF Suzuki Cup 2016 នឹងទទួលបានពិន្ទុទៅ តាមលំដាប់ថ្នាក់ក៏ដូចជាជ័យជំនះដែលទទួលបាន។ អ្វីដែលថ្មីនោះគឺកាលពីព្រឹត្តិការណ៍ជើងឯកក្នុងតំបន់អាស៊ីអាគ្នេយ៍មុនៗកន្លងទៅ ត្រូវបានកំណត់ផ្ដល់ពិន្ទុក្នុង FIFA World Ranking តាមបទដ្ឋានប្រកួតមិត្តភាពអន្តរជាតិដែលរៀបចំក្រោមដំបូល FIFA ប៉ុណ្ណោះ។ តែតាមរយៈការរីកដុះដាល រីកចំរើន ក៏ដូចជាប្រជាប្រិយភាពបាល់ទាត់ប្រទេសក្នុងតំបន់ចាប់ផ្ដើមកើនឡើងផងនោះ FIFA បានរាប់បញ្ចូល AFF Suzuki Cup ជាពានប្រចាំតំបន់កំរិតខ្ពស់មួយ។ AFF Suzuki Cup 2016 នឹងចាប់ផ្ដើមវគ្គវិលជុំក្នុងពូលទាំងពីរនៅថ្ងៃទី១៩ ខែវិច្ឆិកានេះហើយដែលមានសហភាពមីយ៉ាន់ម៉ា និងហ្វីលីពីនជាម្ចាស់ផ្ទះ៕
អត្ថបទ៖នាង សុភាវុធ