សម្តេច​តេជោ៖​ ទំរាំ​មាន​ថ្ងៃនេះ​ទឹក​ភ្នែក​ស្រូប​បាយ​

283

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានបង្ហាញរូបភាពជាច្រើនសន្លឹក ជាមួយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលសម្តេចតេជោបានបញ្ជាក់ថា រូបថតប៉ុន្មានសន្លឹកនេះ បានឆ្លុះបញ្ចាំងនៅការផ្លាស់ប្តូរពីរយៈកាលនៃការឈឺចាប់កាលពី៤០ឆ្នាំមុនមកកាន់ដំណាក់ថ្មីនៃការអភិវឌ្ឍ។


សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «៤០ឆ្នាំមុន ខ្ញុំមានអាយុ២៤ឆ្នាំ ពេលនេះ៦៤ឆ្នាំ ភរិយាខ្ញុំ២២ឆ្នាំ ពេលនេះ៦២ឆ្នាំ។ កូនខ្ញុំដែល៤០ឆ្នាំមុនមិនទាន់កើត ពេលនេះពួកគេមានប្រពន្ធ មានប្តី និងមានកូនគ្រប់ៗគ្នាហើយ។៤០ឆ្នាំមុន ទីនេះជាគុកឥតជញ្ជាំងដែលមនុស្សគ្រប់រូបស្លៀកពាក់ខ្មៅ តែពេលនេះចៅៗរាប់ពាន់នាក់កំពុងរៀនដោយទឹកមុខរីករាយ និងមានសម្លៀកបំពាក់សមរម្យ»៕

dewqw12