លោក Stefano Pioli ក្លាយ​ជា​គ្រូ​បង្វឹក Inter Milan ទី​៩ ​ក្នុង​រយៈពេល ៦​ឆ្នាំ​

485

បាល់ទាត់៖ ក្លឹបយក្សអ៊ីតាលី Inter Milan បានប្រកាសតែងតាំង និងបង្ហាញខ្លួនគ្រូបង្វឹកថ្មី Stefano Pioli ជាផ្លូវការថ្ងៃព្រហស្បតិ៍ម្សិលម៉ិញនេះក្លាយជាគ្រូបង្វឹកទី៩ ហើយក្នុងរយៈពេល ៦ឆ្នាំចុងក្រោយ។

 

បុរសវ័យ ៥១ឆ្នាំ Stefano Pioli តាមពិតទៅទើបតែត្រូវបាន Lazio បណ្ដេញចេញពីតំណែងកាលពីខែមេសាចុងរដូវកាលមុន តែនៅពេលនេះក្លាយជាគ្រូបង្វឹក Inter Milan ដែលកំពុងធ្លាក់ដុនដាបដោយចុះហត្ថលេខាដឹកនាំក្រុមរហូតដល់ឆ្នាំ២០១៨ មានន័យថា កិច្ចសន្យាមានរយៈពេល ១៨ខែ។ Stefano Pioli នឹងដឹកនាំ Inter Milan ដែលកំពុងឈរលេខ៩ នៅ Serie A បន្ទាប់ពីឈ្នះ ៣-០ លើ Crotone ចុងសប្តាហ៍កន្លងទៅក្រោមការដឹកនាំរបស់គ្រូបណ្ដោះអាសន្ន។ យ៉ាងណាក៏ដោយពួកគេកំពុងតាមពីក្រោយក្រុមកំពូលតារាង Juventus ដល់ទៅ ១៣ពិន្ទុ។ ប្រកួតដំបូងក្រោមការដឹកនាំរបស់លោក Stefano Pioli នឹងជាការប្រកួត Milan Derby រវាង Inter Milan ជួប AC Milan៕
អត្ថបទ៖នាង សុភាវុធ