អាជ្ញាធរ​ជាតិ​ប្រយុទ្ធ ​នឹង​ជំងឺ​អេដស៍​ បើក​យុទ្ធនា​ការអប់រំ​ផ្សព្វផ្សាយ​អំពី​មេរោគ​អេដស៍​ជំងឺ​អេដស៍​ ក្នុង​ឱកាស​បុណ្យអុំទូក​

352

ភ្នំពេញ ៖ អាជ្ញាធរជាតិប្រយុទ្ធ នឹងជំងឺអេដស៍ សហការជាមួយសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ប្រមាណ ៥០នាក់ បើកយុទ្ធនាការអប់រំផ្សព្វផ្សាយអំពីមេរោគអេដស៍ ជំងឺអេដស៍ ក្នុងឱកាសបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ ព្រមទាំងមានការចូលរួមពីអង្គការមិនមែនរដ្ឋាភិបាល និងសិល្បករជាច្រើនរូបទៀត ។

ឯកឧត្តម ទេសរដ្ឋមន្រី្ត អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានថ្លែងកាលពីល្ងាចថ្ងៃទី១១ ខែវិច្ឆិកា  នាទីស្នាក់ការអាជ្ញាធរ ថា យុទ្ធនាការនេះ គឺដើម្បីបញ្ជ្រាបការយល់ដឹងអំពីមេរោគអេដស៍ ជំងឺអេដស៍ តាមរយៈយុទ្ធនាការនេះ ដល់មហាជនទូទៅ ជាពិសេសនៅក្នុងឱកាសបុណ្យអុំទូក សម្រាប់ទាំងអស់គ្នាចូលរួមទប់ស្កាត់ បង្កានិងកាត់បន្ថយ ការឆ្លងមេរោគអេដស៍ ជំងឺអេដស៍ ព្រោះថា នេះ គឺជាការងារដែលយើងត្រូវធ្វើរួមគ្នា ។

អាជ្ញាធរជាតិប្រយុទ្ធ និងជំងឺអេដស៍ សហការជាមួយសកម្មភាព នៃក្រុមនិស្សិតពេទ្យស្ម័គ្រចិត្ត នៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) រួមជាមួយអង្គការដៃគូរ សិល្បករ ដែលធ្វើនៅក្នុងយុទ្ធនាការនេះ ដោយមានការលើកបដា អប់រំតាមផ្លូវសាធារណៈ អប់រំផ្សព្វផ្សាយវេទិកាសំណួរចម្លើយយករង្វាន់ និងសកម្មភាពផ្សេងៗទៀត ។

ជាលទ្ធផលរំពឹងទុក នៃយុទ្ធនាការនេះ ត្រូវបានគេរំពឹងថា ក្រុមគោលដៅនឹងប្រជាពលរដ្ឋកាន់តែច្រើន បានស្វែងយល់និងចូលរួមទប់ស្កាត់ បង្កា និងកាត់បន្ថយការឆ្លងមេរោគអេដស៍ ជំងឺអេដស៍តាមរយៈ សកម្មភាពខាងលើនេះ ជាពិសេសនៅក្នុងឱកាសបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ ៕

leang-moly7 leang-moly6 leang-moly4 leang-moly3zdasas1 leang-moly1 leang-moly leang-moly2 zdasas