Barcelona ចុះហត្ថលេខាជាមួយក្រុមហ៊ុមជប៉ុន Rakuten ដៃគូឧបត្ថម្ភលើអាវថ្មីតំលៃ ៥០លានអឺរ៉ូក្នុងមួយឆ្នាំ

114

បាល់ទាត់៖ ក្លឹបយក្សអេស្ប៉ាញ Barcelona បានឈានដល់កិច្ចព្រមព្រៀងថ្មី ក្នុងការសហការឧបត្ថម្ភជាមួយក្រុមជប៉ុន Rakuten ដែលនឹងជាយីហោផ្សាយពាណិជ្ជកម្មថ្មីលើអាវដែលមានតំលៃ ៥០លានអឺរ៉ូក្នុងមួយឆ្នាំ។th10

ដៃគូឧបត្ថម្ភចាស់ក្រុមហ៊ុនអាកាសចរ Qatar Airways កិច្ចសន្យានឹងអស់សុពលភាពក្រោយចប់រដូវកាលនេះ ជំនួសវិញដោយក្រុមហ៊ុនក្រុមហ៊ុនពាណិជ្ជកម្មជប៉ុន Rakuten ដែលមានតំលៃស្ទើរគុណនឹងពីរធៀបនឹងថៃគូចាស់ Qatar Airways។ ថ្ងៃព្រហស្បតិ៍ម្សិលម៉ិញនេះភាគីទាំងពីរ បានចុះហត្ថលេខាជាផ្លូវការដោយស្លាកយីហោ Rakuten នឹងមាននៅមាននៅលើអាវ Barcelona ចាប់ពីរដូវកាលក្រោយទៅ ពោលគឺកិច្ចសន្យាមានសុពលភាពរយៈពេលប្រាំឆ្នាំ។ ក្រុមហ៊ុនពាណិជ្ជកម្មដ៏ធំរបស់ជប៉ុន Rakuten ដែលមានចំណូល ៥.២៤ប៊ីលានឆ្នាំមុន បានសម្លឹងឃើញការសហការជាមួយក្លឹបបាល់ទាត់កំពូលមួយលើលោក ដើម្បីផ្សព្វផ្សាយអោយស្គាល់កាន់តែទូលំទូលាយនូវយីហោ Rakuten ក្នុងតំបន់អាស៊ី។ នាយកក្លឹប Barcelona បច្ចុប្បន្នលោក Josep Bartomeu បានបង្ហើបថា កិច្ចព្រមព្រៀងនេះកើតមានឡើង បន្ទាប់ពីជំនួបពិភាក្សាមួយដែលរៀបចំដោយខ្សែការពារ Gerard Pique។ អតិតខ្សែការពារ Manchester United ដែលធ្លាប់បានបង្ហើបថា ខ្លួនចង់ក្លាយជានាយកក្លឹបដែលមានមូលដ្ឋាននៅទីក្រុង Catalan នេះនៅថ្ងៃណាមួយនោះ បានបង្កើតអោយមានការជួបចរចារគ្នារវាងភាគីទាំងពីរនៅទីក្រុង San Francisco សហរដ្ឋអាមេរិកឆ្នាំមុន៕
អត្ថបទ៖នាង សុភាវុធ