ប្រជាពលរដ្ឋ​ក្រីក្រ​ក្នុង​ក្រុង​ស្ទឹងត្រែង ​ទទួល​បាន​អំណោយ​ពី​កាក​បាទក្រហមកម្ពុជា

274

ស្ទឹងត្រែង ៖ មន្ត្រីកាកបាទក្រហមកម្ពុជា បានថ្លែងថា ជានិច្ចកាល កាកបាទក្រហមកម្ពុជា ក្រោមការ ដឹកនាំ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តែងតែយកចិត្តទុកដាក់ចំពោះប្រជា ពលរដ្ឋ គ្រប់ដែលជួបទុក្ខលំបាក ។

កាកបាទក្រហមកម្ពុជា កាលពីថ្ងៃទី១៦ ខែ វិច្ឆិកា ម្សិលម៉ិញ បាននាំយកអំណោយមួយ ចំនួន ទៅចែកជូនដល់មន្ត្រីសាខាកាកបាទក្រហមកម្ពុជា ខេត្តស្ទឹងត្រែង ដែលបានចូលនិវត្តន៍ ចំនួន៤រូប និង ប្រជាពលរដ្ឋ ដែលមានជីវភាពទីទ័លក្រ ក្នុងសង្កាត់ស្ទឹងត្រែង ក្រុងស្ទឹង ត្រែង ចំនួនបីគ្រួសារ ដើម្បីជួយសម្រួលដល់ការលំបាកក្នុងជីវភាពរស់នៅរបស់ពួកគេ ។

លោកជំទាវ អ៊ុំ ចាន់ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា ក្នុងឱកាសជួបសំ ណេះសំណាលនោះ បានថ្លែងនូវពាក្យផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន កាកបាទក្រហមកម្ពុជា ជូនចំពោះមន្ត្រីសាខាកាកបាទក្រហមខេត្ត និង ប្រជាពលរដ្ឋទូទាំងខេត្ត ជាពិសេសដល់គ្រួសារដែលមានជីវភាពទីទ័លក្រលំបាក គឺ សម្ដេចប្រធានតែងតែយកចិត្តទុកដាក់ និង ផ្ដល់នូវអំណោយចែកជូនភ្លាមៗ មិនប្រកាន់និន្នាការនយោបាយអ្វីនោះទេ ។

លោកជំទាវ អគ្គលេខាធិការ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ប្រធាន និង មន្ត្រីសាខាកាកបាទក្រហមកម្ពុជា ខេត្តស្ទឹងត្រែង ដែលបានខិតខំអស់ពីកម្លាំងកាយចិត្ត ជួយ ដល់ប្រជាពលរដ្ឋដែលជួបនូវការលំបាកក្នុងជីវភាព ។

លោកជំទាវ បានបញ្ជាក់ថា ទោះបីជាអំណោយទាំងនេះមិនបានជួយដោះស្រាយនូវការ លំបាកបានទាំងស្រុងក៏ពិតមែន តែក៏អាចជួយដោះស្រាយការលំបាកបានមួយគ្រាៗដែរ ។

ឯកឧត្ដម ឈាង ឡាក់ អភិបាលរងខេត្ត និងជាអនុប្រធានសាខាកាកបាទក្រហមកម្ពុជា ខេត្តស្ទឹងត្រែង បានថ្លែងអំណរគុណដល់លោកជំទាវ អ៊ុំ ចាន់ទិនី អគ្គលេខាធិការកាកបាទ ក្រហមកម្ពុជា និង មន្ត្រីកាកបាទក្រហមទាំងអស់ ដែលបានលះបង់ពេលវេលាដ៏មានតម្លៃ អញ្ជើញមកសួរសុខទុក្ខដល់មន្ត្រីសាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង ព្រមទាំងនាំយក នូវអំណោយមួយចំនួនរបស់សម្ដេចប្រធាន មកចែកជូនដល់ប្រជាពលរដ្ឋក្រីក្រមួយចំនួន ក្នុង ខេត្តនេះ ៕

red-cross-steungtreng2 red-cross-steungtreng1 red-cross-steungtreng