ប្រតិបត្តិការ​ជួយ​សង្គ្រោះ​នៅ​តែ​បន្ត ខណៈ​មនុស្ស ១១៧​នាក់​បាន​ស្លាប់​ក្នុង​គ្រោះថ្នាក់​រថភ្លើង​​ធ្លាក់​ចេញពី​ផ្លូវ​នៅ​ប្រទេស​ឥណ្ឌា​

2011

ឥណ្ឌា៖ ចំនួនអ្នកស្លាប់បានឡើងដល់ ១១៧នាក់ និង ៩៨នាក់រងរបួសកាលពីថ្ងៃអាទិត្យម្សិលមិញ ខណៈប្រតិបត្តិការណ៍ជួយសង្គ្រោះរបស់ក្រុមបុគ្គលិក ទាហាន និងកងកម្លាំង ឆ្លើយតបគ្រោះមហន្តរាយជាតិបានបន្តស្វែងរកសាកសពរយៈពេល ២០ម៉ោងរួចមកហើយ បន្ទាប់ពីរថភ្លើងដឹកអ្នកដំណើរមួយបានធ្លាក់ចេញពីផ្លូវក្នុងរដ្ឋ Uttar Pradesh ភាគខាងជើងប្រទេសឥណ្ឌា។m8 m6 m5
រថភ្លើងមួយខ្សែមាន ១៤ទូរធ្វើដំណើរចន្លោះទីក្រុងផានតាភាគខាងជើង និងភាគកណ្ដាលទីក្រុង Indore បានធ្លាក់ចេញពីផ្លូវក្នុងទីក្រុង Pukhrayan ចម្ងាយ ៦៥គីឡូម៉ែត្រភាគខាងត្បូងទីរួមខេត្ត Kanpur។ រថភ្លើងដែលត្រូវបានធ្វើប្រតិបត្តិការណ៍ដោយរដ្ឋាភិបាល បានធ្លាក់ផ្លូវកាលពីព្រឹកថ្ងៃអាទិត្យនៅពេលអ្នកដំណើរជិត៥០០នាក់នៅលើរថភ្លើងនោះបានលង់លក់ក្នុងដំណេក។ រដ្ឋមន្ត្រីជាន់ខ្ពស់ទទួលបន្ទុកផ្លូវដែកលោក ម៉ាណូច ស៊ីនហា បាននិយាយថា មូលហេតុនាំឲ្យរថភ្លើងធ្លាក់ចេញពីផ្លូវ ទំនងជាផ្លូវដែកបែកបាក់នៅចំណុចណាមួយ។ អាជ្ញាធរបានបញ្ជាឲ្យមានការស៊ើបអង្កេតជុំវិញករណីនេះ៕
អត្ថបទ៖ សុខមាន