អាជ្ញាធរ​ឥណ្ឌូនេស៊ី​បន្ត​ស្វែង​រក​អ្នក​បាត់​ខ្លួន​ ១៥​នាក់​ ក្រោយ​ទូក​នេសាទ​បុក​ជាមួយ​នាវា​ដឹក​ទំនិញ​របស់​វៀតណាម​នៅ​សមុទ្រ​ជ្វា​

244

ឥណ្ឌូនេស៊ី៖ ក្រុមអ្នកស្វែងរកឥណ្ឌូនេស៊ីបានបន្តការរុករកអ្នកនេសាទបាត់ខ្លួនចំនួន ១៥នាក់កាលពីថ្ងៃអាទិត្យ បន្ទាប់ពីទូករបស់ពួកគេបានបុកគ្នាជាមួយនាវាដឹកទំនិញរបស់វៀតណាមក្នុងសមុទ្រជ្វា។m20
តាមសេចក្ដីថ្លែងការណ៍មួយចេញដោយទីភ្នាក់ងារជាតិ សម្រាលបន្ទុកគ្រោះមហន្តរាយឥណ្ឌូនេស៊ីបាននិយាយថា ទូកដែលបានក្រឡាប់ ក្រោយពេលប៉ះទង្គិចគ្នាបានផ្ទុកមនុស្ស ២៧នាក់នៅពេលឧបទ្ទវហេតុកើតឡើងជិតស្រុក Tuban ភាគខាងកើតខេត្តជ្វា។ មនុស្ស ១២នាក់ត្រូវបានជម្លៀសដោយសុវត្ថិភាព ក្រោយការប៉ះទង្គិច ទន្ទឹមនឹងគ្នានោះមនុស្ស ២នាក់ត្រូវគេរាយការណ៍ថារងរបួសធ្ងន់។ ប្រភពខាងលើបន្តថា នាវាដឹកទំនិញរបស់ប្រទេសវៀតណាម MV Thaison ដែលដឹកជញ្ជូនម្សៅដំឡូងមី បានធ្វើដំណើរទៅកាន់ទីក្រុងធំជាងគេបំផុតទី២ Surabaya របស់ប្រទេសឥណ្ឌូនេស៊ី។ គួររម្លឹកថា ឧបទ្ទវហេតុតាមសមុទ្រ តែងកើតមានស្ទើរក្លាយជារឿងសាមញ្ញទៅហើយក្នុងប្រទេសឥណ្ឌូនេស៊ី ដែលជាតំបន់ប្រជុំកោះធំល្វឹងល្វើយពឹងផ្អែកយ៉ាងខ្លាំង ទៅលើការ ដឹកជញ្ជូនតាមសមុទ្រទៅកាន់កោះនានារបស់ខ្លួនប្រមាណ 17.000កោះ៕

អត្ថបទ៖ សុខមាន