ស្លាប់​៩​នាក់​រង​របួស​ធ្ងន់​ស្រាល​១៣​នាក់​ គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​២១​ខែ វិច្ឆិកា ​កើតឡើង​១២​លើក​​

177

ភ្នំពេញ ៖ ករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើងចំនួន ១២លើក ( យប់ ៦លើក ) បណ្តាលឲ្យមនុស្សស្លាប់ ៩នាក់ ( ស្រី ២នាក់ ) រងរបួសធ្ងន់ ៩នាក់ ( ស្រី ៣នាក់ ) និងរងរបួសស្រាល ៤នាក់  ( ស្រី ៣នាក់ ) ។

សូមបញ្ជាក់ថា របាយការណ៍នេះ ( គិតពីម៉ោង ១៤និង០០នាទី ថ្ងៃទី២០ ខែ វិច្ឆិកា ដល់ម៉ោង ១៤និង០០នាទី ថ្ងៃទី២១ ខែ វិច្ឆិកា ឆ្នាំ២០១៦)។ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ១២លើកនេះ បណ្តាលឲ្យខូចខាតយានយន្ត សរុប ចំនួន ២១គ្រឿង រួមមាន ម៉ូតូ ចំនួន ១៣គ្រឿង រថយន្តធុនតូច ចំនួន ៨គ្រឿង និងអ្នកថ្មើរជើង ១នាក់ ។

របាយការណ៍ បន្តថា មូលហេតុដែលបណ្តាលឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមាន ល្មើសល្បឿន ៣លើក ( ស្លាប់ ៣នាក់ ) , ស្រវឹង ៣លើក ( ស្លាប់ ៤នាក់ ) មិនប្រកាន់ស្តាំ ២លើក ( ស្លាប់ ១នាក់ ) , បត់គ្រោះថ្នាក់ ១លើក ( ស្លាប់ ១នាក់ ) , មិនគោរពសិទ្ធិ ២លើក និងប្រជែងគ្រោះថ្នាក់ ១លើក ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍ ២០នាក់  ( យប់ ១១លើក  ) ។

គ្រោះថ្នាក់នៅលើដងផ្លូវ រួមមាន  ផ្លូវជាតិ ចំនួន ៩ លើក ផ្លូវខេត្ត ក្រុង ចំនួន ២លើក និងផ្លូវលំ ចំនួន ១លើក  ដោយឡែកយានយន្តដែលបង្កហេតុ រួមមាន ម៉ូតូ ៧លើក រថយន្តធុនតូច ៤លើក និងរថយន្តធុនធំ ១លើក ។ ខេត្ត រាជធានី ដែលមានគ្រោះថ្នាក់ និងរងគ្រោះថ្នាក់ រួមមាន រាជធានីភ្នំពេញ ៤លើក ស្លាប់ ២នាក់ របួស ៤នាក់ ខេត្តកណ្តាល ១លើក ស្លាប់ ២នាក់ របួស ១នាក់ ខេត្តកំពត ១លើក ស្លាប់ ១នាក់ របួស ៣នាក់ ( ស្រី ២នាក់ ) ខេត្តតាកែវ ១លើក ស្លាប់ ១នាក់ របួស ២នាក់ ( ស្រី ) ខេត្តព្រែវែង ១លើក ស្លាប់ ១នាក់ របួស ១នាក់ ខេត្តព្រះសីហនុ ១លើក ស្លាប់ ១នាក់ ( ស្រី ) និងខេត្តក្រចេះ ១លើក ស្លាប់ ១នាក់ ។

ដោយឡែកយោងតាមរបាយការណ៍គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក រយះពេល ២១ថ្ងៃ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦ កើតឡើង ចំនួន ២២៩លើក បណ្តាលឲ្យមនុស្សស្លាប់ ចំនួន ៩៩នាក់ រងរបួសសរុប ចំនួន ៤៤១នាក់ ក្នុងនោះរបួសធ្ងន់ ២៤៧នាក់ និងរងរបួសស្រាល ចំនួន ១៩៤នាក់ ។

របាយការណ៍ ដដែលបានបន្ថែមទៀតថា  លទ្ធិផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឃើញថា យានយន្តដែលល្មើសសរុបទូទាំងប្រទេសមាន ចំនួន ២០៣៩គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន ៥៦២គ្រឿង និងពិន័យសរុប ចំនួន ១៤៧៧គ្រឿង។នេះបើយោងតាមរបាយការណ៍ពីនាយកដ្ឋានសណ្តាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ចេញផ្សាយ កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦ ម្សិលមិញនេះ ៕