Marin Cillic​ និង Del Potro​ បន្ត​ធ្វើ​ការ​ហ្វឹកហាត់​បន្ថែម ខណៈ​ត្រូវ​ជួប​គ្នា​នៅ David Cup វគ្គ​ផ្ដាច់ព្រ័ត្រ​

233
កីឡាករក្រូ​អាត Marin Cillic​

តេន្នីស៖ អតិតជើងឯក U.S. Open សញ្ជាតិក្រូអាត Marin Cillic និងកីឡាករអាហ្សង់ទិន Martin del Potro នឹងជួបគ្នាសម្រាប់ការប្រកួតនៅក្នុងវគ្គផ្ដាច់ព្រ័ត្រនៃពានរង្វាន់ Davis Cup ចុងសប្តាហ៏នេះនៅកីឡដ្ឋាន Zagred Arena។

f21
កីឡាករអាហ្សង់ទិន Martin del Potro

កីឡាករលំដាប់ទី៦ ពិភពលោក Cillic ដែលឈ្នះពាន U.S. Open កាលឆ្នាំ២០១៤ រូបនេះនៅ Flushing Meadows និងជួបជាមួយកីឡាករ Federico Delbonis នៅរសៀលថ្ងៃសុក្រនេះ សម្រាប់ការប្រកួតវាយឯកត្តជនក្នុងថ្ងៃដំបូង ខណៈដែលកីឡាករជើងឯក 2009 Juan Martin del Potro វិញត្រូវធ្វើការងារធ្ងន់ជួបជាមួយកីឡាករ Karlovic ផងដែរនៅ Davis Cup ក្រោយកីឡាករដែលមានកំពស់ខ្ពស់រូបនេះអវត្តមានអស់រយៈពេល ៤ឆ្នាំមកហើយ។ ក្រោយការចាប់ឆ្នោតបែងចែកការប្រកួតកាលថ្ងៃព្រហស្បតិ៍ នៅសាលមហោស្រប Vatroslav Lisinski នោះឃើញថាកីឡាករ Franko Skugor តំណាងក្រូអាតជាមួយកីឡាករ Ivan Dodig ត្រូវប្រកួតជាមួយកីឡាករ Leonardo Mayer និងកីឡាករ Guido Pella ដែលតំណាងឲ្យអាហ្សង់ទិនធ្វើការប្រកួតវាយបុរស ២នាក់ទល់២នាក់នៅថ្ងៃសៅវិ៍។ ខណៈដែលការប្រកួតផ្នែកបុរសដែលជាការប្រកួតបំរុងទី ៣ នោះគឺ Cillic នឹងជួប Del Potroហើយ Kralovic និងត្រូវជួបជាមួយ Delbonis ដែរនៅថ្ងៃអាទិត្យ។ គួរបញ្ជាក់ថាអាហ្សង់ទិនធ្លាប់ឈ្នះលទ្ធផល 3-0 ទៅលើក្រូអាតក្នុង Davis Cup នៅវគ្គ ៨ក្រុមចុងក្រោយនៅឆ្នាំ២០០២ នឹងឆ្នាំ ២០១២ នៅទីក្រុង Buenos Aires នឹងឆ្នាំ២០០៦ នៅទីក្រុង Zagred នេះផងដែរ៕
ដោយ៖ ទឹម សុវណ្ណារិទ្ធ