ប្រជា​ពលរដ្ឋ​គុយបា​គោរព​វិញ្ញាណក្ខន្ធ​ចុង​ក្រោយ​​ដល់​អតីត​មេដឹកនាំ ​ហ្វីដេល​ កាស្ត្រូ ​​

342

គុយបា៖ ពលរដ្ឋគុយបារាប់ម៉ឺននាក់ បាន គោរពវិញ្ញាណក្ខន្ធចុងក្រោយ កាលពីថ្ងៃចន្ទម្សិលមិញ ចំពោះលោក  ហ្វីដេល កាស្រ្តូ(Fidel Castro),ដែលបានដឹកនាំបដិវត្តន៍ឆ្វេងនិយម    ,កាន់ អំណាច កន្លះសតវត្យរ៍   និងតស៊ូជាមួយ សហរដ្ឋអាមេរិក តាមរយៈសង្រ្គាមត្រជាក់។

លោក កាស្ត្រូបាន ស្លាប់កាលពីថ្ងៃសុក្រចុងសប្ដាហ៍មុននេះ ក្នុងវ័យ៩០ឆ្នាំ  ,មួយទសវត្យរ៍ បន្ទាប់ពីលាលែងពីដំណែង ដោយស្ថានភាពសុខភាព ដុនដាបខ្លាំង និងប្រគល់អំណាចឲ្យទៅប្អូនប្រុសបង្កើតរបស់លោក គឺលោក រ៉ាអ៊ូល កាស្ត្រូ។

ខណៈពេលលោក ចូលនិវត្តន៍ ជាមេដឹកនាំដ៏សកម្ម , ការស្លាប់របស់លោកបានដកឧបសគ្គនានា ចេញពីប្អូនប្រុសរបស់លោក  ដើម្បីស្វែងរកទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយទីក្រុងវ៉ាស៊ីនតោន បើសិនប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោកដូណាល់ត្រាំ   ស្វាគមន៍ ចំពោះគំនិត នៃការបង្កើនទំនាក់ទំនងនេះ ។

រដ្ឋាភិបាលបានអញ្ជើញ ប្រជាពលរដ្ឋមកកាន់ទីលានចតុរ៉ង់ សម្រាប់ការរំឭកវិញ្ញាណក្ខន្ធ  រយៈពេល២ថ្ងៃ ដែលបានចាប់ផ្ដើមជាមួយការបាញ់កាំភ្លើង លាន់លឺត្រហឹងពេញ រដ្ឋធានី ។

អ្នកកាន់មរណៈទុក្ខម្នាក់បាននិយាយថា ថ្ងៃនេះជាពេលវេលាដ៏ឈឺចាប់សម្រាប់រូបគាត់ព្រោះ ពួកគាត់បានបាត់បង់មេបញ្ជាការផ្នែករូបសាស្ត្រ ពួកគេតែងទុកលោកកាស្ត្រូក្នុងបេះដូងជានិច្ច ៕