អាជ្ញាធរ​ខេត្តកណ្តាល​ស្នើ​ឲ្យ​អាជ្ញាធរ ​និង​សមត្ថកិច្ច​តាម​ព្រំដែន​ក្នុងស្រុក​កោះធំ​ពង្រឹង​ការងារ​អន្តោប្រវេសន៍

371

កណ្ដាល ៖ អភិបាលខេត្តកណ្ដាល បានស្នើអាជ្ញាធរខេត្តបានស្នើឲ្យអាជ្ញាធរស្រុក ឃុំ និង កងកម្លាំងគ្រប់គោល ដៅទាំងអស់ដែលឈរជើងតាមបណ្ដោយបន្ទាត់ព្រំដែនក្នុងភូមិសាស្ត្រស្រុកកោះធំ ពង្រឹងការងារ  អន្តោប្រវេសន៍  ខុស  ច្បាប់។

ឯកឧត្ដម ម៉ៅ  ភិរុណ  អភិបាលខេត្តកណ្ដាល ស្នើសុំដូចនេះ ក្នុងឱកាស ដែលឯកឧត្ដម អញ្ជើញជាអធិបតីភាពក្នុងពិធីបញ្ចុះបឋមសិលាកសាងខ្លោងទ្វារ វត្តខេមររាជការាមន ហៅវត្តវត្តប៉ាក់ណាម ស្ថិតនៅឃុំព្រែកជ្រៃ ស្រុកកោះធំ កាលពីថ្ងៃទី២៧ វិច្ឆិកា ម្សិលមិញនេះ។

ឯកឧត្ដម ម៉ៅ  ភិរុណ បានបញ្ជាក់ថា ការពង្រឹងការងារអន្តោប្រវេសន៍វាគឺជាច្បាប់របស់ប្រទេសនីមួយៗដែលចាំបាច់ត្រូវតែមានការអនុវត្ត ឲ្យមានប្រសិទ្ធិភាពស្របតាមច្បាប់ដែលមិនអាចឲ្យជនបរទេសណាមួយចេញចូលតាមតែចិត្តនោះបានឡើយ។  ឯកឧត្ដម ម៉ៅ  ភិរុណ បានព្រមានដែរថា ក្នុងករណីបើរកឃើញថាមានជនអន្តោប្រវេសន៍ខុសច្បាប់ឆ្លងកាត់នៅច្រកណាមួយនោះ មន្ត្រីដែលឈរជើងនៅច្រកនោះត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់។

ការព្រមានរបស់ឯកឧត្ដម អភិបាលខេត្តកណ្ដាលបែបនេះ បន្ទាប់ពីការកើតមានករណីការប្រមូលបានជនអន្តោប្រវេសន៍ចិន ខុសច្បាប់ជាច្រើននាក់ពីអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃកាលពីសប្ដាហ៍កន្លងមកនេះ។

នៅក្នុងឱកាសនោះដែរឯកឧត្ដម ម៉ៅ  ភិរុណ  មិនអនុញ្ញាតឲ្យរដ្ឋបាលថ្នាក់ឃុំចុះហត្ថលេខាលើអ្វីដែលមិនត្រឹមត្រូវតាមច្បាប់និង ត្រូវបញ្ឈប់ជាបន្ទាន់ការជួសដីឲ្យជនបរទេសផងដែរ៕

btvnews29-11-20164 btvnews29-11-20167 btvnews29-11-20166 btvnews29-11-20165