អង្គការ​អន្តរជាតិ​​អស់​ជំនួយ​ស្បៀង​អាហារ​ សម្រាប់​តំបន់​ផ្នែក​ខាង​កើត​ទីក្រុង​អាឡេប៉ូ​​

342

ស៊ីរី៖ អនុប្រធានផ្នែកសម្របសម្រួលជំនួយមនុស្សធម៌ប្រចាំតំបន់សម្រាប់វិបត្តិស៊ីរី របស់អង្គការសហប្រជាជាតិ លោក រ៉ាម៉េស រ៉ាចាស៊ីងហាំ បាននិយាយកាលពីថ្ងៃចន្ទម្សិលមិញថា អង្គការកម្មវិធីស្បៀងអាហារពិភពលោក របស់អង្គការសហប្រជាជាតិ បានឧបត្ថម្ភ ស្បៀងអាហារទាំងអស់របស់ខ្លួនក្នុងផ្នែកខាងកើតទីក្រុងអាឡេប៉ូ ។

ស្ថិតក្នុងស្ថានភាពត្រជាក់ខ្លាំងនៅរដូវរងារមនុស្សប្រមាណ២៧ម៉ឺន ៥ពាន់នាក់ត្រូវបានជាប់នៅភាគខាងកើតទីក្រុងអាឡេប៉ូ ,ជាទីដែលអង្គការសហប្រជាជាតិបានផ្ដល់ជំនួយស្បៀងអាហារចុងក្រោយនៅថ្ងៃទី១៣ខែវិច្ឆិកា។

ថ្លែងទៅកាន់អ្នកសារព័ត៌មានអំឡុងដំណើររបស់ប្រព័ន្ធផ្សព្វផ្សាយ  នៃក្បួនដឹកជញ្ជួនរបស់អង្គការសហប្រជាជាតិតាមព្រំដែន នៃទីក្រុងរីហានលី ,លោក រ៉ាចាស៊ីងហាំ បាននិយាយថា ជំនួយមនុស្សធម៌ជាច្រើនទៀតត្រូវតែដឹកជញ្ជូន ទៅកាន់ភាគខាងកើតទីក្រុងអាឡេប៉ូ  ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

ទាហានបានស្ដីបន្ទោសក្រុមឧទ្ទាមថា បានរេរាំងជនស៊ីវិលមិនឲ្យចាកចេញពីភាគខាងកើតទីក្រុងអាឡេប៉ូ ដោយនិយាយថា ពួកគេទាំងនោះកំពុងប្រើជនស៊ីវិលស្លូតត្រង់ជា ខែលការពារ៕