ភាគី​ពាក់ព័ន្ធ​ក្នុង​វិស័យ​ស្រូវ​អង្ករ​សន្យា​រក​ដោះស្រាយ​បញ្ហា​ប្រឈម​ក្នុង​វិស័យ​ស្រូវ​-​អង្ករ

286

ភ្នំពេញ ៖  រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសមាជិកានៃក្រុមការងារមកពីក្រសួងស្ថាប័នរាជរដ្ឋាភិបាល និងវិស័យឯកជនបានសន្យារកដោះស្រាយបញ្ហាប្រឈមក្នុងវិស័យស្រូវ-អង្ករ ហើយនេះ។  បើយោងតាមវេទិការាជរដ្ឋាភិបាលនិងផ្នែកឯកជន ដែលធ្វើឡើងកាលពី ថ្ងៃទី ៣០ ខែវិច្ឆិកានេះ។

រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ឯកឩត្តម វេង សាខុន បានពិភាក្សាគ្នាយ៉ាងផុលផុស ទាក់ទង និងការពិនិត្យលើវឌ្ឍនភាពការអនុវត្តលទ្ធផលនៃកិច្ចប្រជុំក្រុមការងារកាលពីខែសីហា ឆ្នាំ២០១៦ ហើយនៅថ្ងៃទី ៣០ខែ វិច្ឆិកានេះ បានជជែកជាថ្មីទៀត ដោយផ្តោតលើការបង្កើតក្រុមការងារសម្របសម្រួលថ្នាក់តំបន់តាមខេត្តផលិតកម្មស្រូវសំខាន់ៗនិងការបង្កើតប៉ុស្ដិ៍ ត្រួតពិនិត្យអនាម័យ និងភូតគាមអនាម័យតាមច្រកនាំចេញនាំចូល។

ឯកឩត្តមរដ្ឋមន្ត្រីបន្តថា កិច្ចប្រជុំនេះ បានពិនិត្យនិងលើកវិធានការអនុវត្តលទ្ធផលប្រជុំរបស់គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលមានសេចក្ដីសម្រេចខ្ពង់ខ្ពស់របស់សម្ដេច តេជោ នាយករដ្ឋមន្ត្រី ហើយនិងរបៀបវារៈដែលស្នើដោយសហព័ន្ធស្រូវអង្ករ ដោយវិធានការត្រូវបានកិច្ចប្រជុំលើកជា២ ប្រភេទផងដែរ។

លើសពីនេះ រដ្ឋមន្ត្រីបញ្ជាក់ថា វិធានការបន្ទាន់ រយៈពេលខ្លី ការប្រើប្រាស់ឥណទានពិសេសរបស់រាជរដ្ឋាភិបាលសម្រាប់ទិញស្រូវពីកសិករ ការដោះទឹក ឫ ការផ្ដល់មធ្យោបាយជួយកសិករក្នុងការប្រមូលផលស្រូវ ការផ្តល់ក្រណាត់កៅស៊ូដល់កសិករក្នុងការហាលសម្ងួតស្រូវ ជួយទិញស្រូវពីកសិករក្នុងតម្លៃសមស្រប។

ចំណែក លោក មូល សារិទ្ធី អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជាបានថ្លែងថា  អ្វីដែលសំខាន់ដែលគ្រប់គ្នា និងសហព័ន្ធស្រូវអង្ករកម្ពុជាកំពុងតែបារម្ភនោះគឺបញ្ហាស្រូវអង្ករ ដែលបានពិភាក្សាជាមួយ រាជរដ្ឋាភិបាលកម្ពុជារួមមានក្រសួងសេដ្ឋកិច្ច  ក្រសួងកសិកម្ម ក្រសួងពាណិជ្ជកម្ម ជាកិច្ចប្រជុំរបស់ គណៈកម្មការទី៩ ។

លោកបានបន្តទៀតថា កិច្ចប្រជុំនេះមាន កិច្ចពិភាក្សានេះ មានការស្នើសុំទៅរាជរដ្ឋាភិបាលកម្ពុជា ដើម្បីឲ្យជួយដោះស្រាយរឿងទីផ្សារកសិកម្ម បញ្ហារោងម៉ាស៊ីន និងប្រភពទុនដែលមានអត្រាការប្រាក់ទាបដើម្បីជួយជម្រុញដល់កសិករក៏ដូចជា រោងម៉ាស៊ីនឲ្យមានលទ្ធភាពអាច បង្វិលទុនបាន។

លោកបានញ្ជាក់ទៀតថា ទន្ទឹមនោះបានជម្រុញរឿងការប្រមូលទិញស្រូវស្តុកទុក និងជម្រុញការផលិតពូជរបស់កសិករ និងការជម្រុញឲ្យកសិករ ផលិតស្រូវតាមបច្ចេកទេស ហើយបញ្ហានេះ គួរមានការគាំទ្រពីរាជរដ្ឋាភិបាលក៏ដូចជាដៃគូរអភិវឌ្ឍន៍ផងដែរ។

លោកបានបន្ថែមថា លទ្ធផលនៃកិច្ចប្រជុំនៅពេលខាងមុខនេះ ខាងសហព័ន្ធស្រូវអង្កររំពឹងថា រាជរដ្ឋាភិបាលនឹងលើកយកចំណុចទាំងនោះដាក់ជូនទៅ សម្តេច តេជោនាយករដ្ឋមន្ត្រីដើម្បីពិចារណា ហើយអ្វីដែលដោះបាន ឫ មិនបាននោះនឹងលើកយកពិចារណាបន្តទៀត។

យោងតាមកិច្ចប្រជុំកាលពីថ្ងៃទី ៣០ខែវិច្ឆិកា បង្ហាញថា សម្រាប់ វិធានការរយៈពេលមធ្យម ការធ្វើការរួមគ្នា៣ភាគី  រាជរដ្ឋាភិបាល វិស័យឯកជន សហគមន៍កសិកម្ម) ដោយតម្លាភាព និងប្រសិទ្ធភាព ការកំណត់តំបន់ផលិតកម្ម បញ្ហាពូជ ទំនើបកម្មប្រព័ន្ធ ស្រោចស្រព ការពង្រឹងការអនុវត្តយន្តការកសិកម្មតាមកិច្ចសន្យា  (Contract Farming) បញ្ហាបង្កើតឃ្លាំងនិងឡសម្ងួត ការបណ្ដុះបណ្ដាលកសិករ ការបង្កើតនិងពង្រឹងសហគមន៍ កសិកម្ម។

លើសពីនេះទៅទៀត សម្រាប់ បញ្ហាផ្សេងៗ ដូចជាការបញ្ចូលជីវជាតិ/អាហារូបត្ថម្ភ ក្នុងអង្ករដែលលើកដោយសហព័ន្ធស្រូវអង្ករទាក់ទងនិង ការបង្កើតរោងចក្រវេចខ្ចប់លើកដោយសម្ព័ន្ធសហគ្រាសខ្នាតតូចនិងមធ្យមផងដែរ៕

15195977_1294888053882729_7149408681438620508_o 15272221_1294891293882405_2846298073339259041_o 15272162_1294890913882443_5207691621438699016_o 15250717_1294890210549180_7002891283833306234_o 15288681_1294887567216111_1402768414784427073_o