ទីក្រុង​តេអេរ៉ង់​គំរាម​ឆ្លើយ​តប​វិញ​ បើ​សិន​សហរដ្ឋ​អាមេរិក​​ដាក់​ទណ្ឌកម្ម​​​​ផ្ទាល់​ខ្លួន​មក​លើ​អ៊ីរ៉ង់​ថែម​ទៀត

403

អ៊ីរ៉ង់៖ លោក ហាសសាន រូហានី ប្រធានាធិបតីអ៊ីរ៉ង់មានប្រសាសន៍កាលពីថ្ងៃអាទិត្យម្សិលមិញថា ការបោះឆ្នោតនាពេលថ្មីៗរបស់សហរដ្ឋអាមេរិក ដើម្បីបង្កើនទណ្ឌកម្មប្រឆាំងទីក្រុងតេអេរ៉ង់គឺជាការបំពានយ៉ាងច្បាស់លើដំណោះស្រាយនុយក្លេអ៊ែរអ៊ីរ៉ង់ និងជាគំនាបទៅលើដំណោះស្រាយដើម្បីទទួលខុសត្រូវទៀតផង។m8

លោកប្រធានាធិបតីបន្តថា តើលោក បារ៉ាក់ អូបាម៉ា ប្រធានាធិបតីសហរដ្ឋអាមេរិកចុះហត្ថលេខាលើការបង្កើនទណ្ឌកម្មនេះពិតមែន ឬយ៉ាងណា។ លោក ហាសសាន រូហានី បានធ្វើការកំណត់សម្គាល់នៅពេលបើកសម័យប្រជុំសភាអ៊ីរ៉ង់ថា បន្ទាប់ពីព្រឹទ្ធសភាអាមេរិកបានបោះឆ្នោតយ៉ាងលើសលប់កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន ដើម្បីបន្តការដាក់ទណ្ឌកម្មទៅលើអ៊ីរ៉ង់ ឬហៅថា ISA រយៈពេល ១០ឆ្នាំថែមទៀតនោះ វាជាការរំលោភទៅលើប្រទេសអ៊ីរ៉ង់យ៉ាងពេញទំហឹង។ ISA ត្រូវបានគេព្រមព្រៀងទទួលស្គាល់ជាលើកដំបូងនៅក្នុងឆ្នាំ១៩៩៦ នឹងបានដាក់ទណ្ឌកម្មទៅលើអ៊ីរ៉ង់ជុំវិញរឿងរ៉ាវកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។ លោកប្រធានាធិបតីអ៊ីរ៉ង់បានហៅការបោះឆ្នោតនេះថា ជាអំពើរំលោភយ៉ាងខ្លាំងទៅលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរ រវាងអ៊ីរ៉ង់ជាមួយប្រទេសមហាអំណាចពិភពលោកទាំង៦។ ដំណោះស្រាយនុយក្លេអ៊ែរអ៊ីរ៉ង់បានចុះហត្ថលេខាកាលពីថ្ងៃកក្កដាឆ្នាំមុន និងបានផ្លាស់ប្ដូរគំនាបទណ្ឌកម្មអន្តរជាតិញឹកញាប់ ដើម្បីដាក់កំហិតកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់។ តែទោះបីជាយ៉ាងណាក៏ដោយក៏សហរដ្ឋអាមេរិក នៅតែរក្សាជំហរព្យាយាមដាក់ទណ្ឌកម្មផ្ទាល់ខ្លួនទៅលើអ៊ីរ៉ង់តទៅទៀតដែរ ខណៈដែលទណ្ឌកម្មលើប្រទេសអ៊ីរ៉ង់នឹងត្រូវបញ្ចប់នៅថ្ងៃទី៣១ ខែធ្នូខាងមុខនេះ៕

អត្ថបទ៖ រិទ្ធី