FA សម្រេច​ដាក់​ពិន័យ Sergio Aguero បួន​ប្រកួត​ក្រោយ​កាត​ក្រហម​ពេល​ចាញ់ Chelsea

359

បាល់ទាត់៖ សមាគមបាល់ទាត់អង់គ្លេស FA បានសម្រេចដាក់ពិន័យខ្សែប្រយុទ្ធអាហ្សង់ទីន Sergio Aguero បួនប្រកួត បន្ទាប់ពីកាតក្រហមពេលចាញ់ Chelsea ៣-១ នៅ Etihad ចុងសប្ដាហ៍កន្លងទៅ។

 

អតិតខ្សែប្រយុទ្ធ Atletico Madrid រូបនេះត្រូវបានបណ្ដេញចេញពីការប្រកួតនៅចុងម៉ោងទៅហើយ បន្ទាប់ពីប្រព្រឹត្តិកំហុសលើខ្សែការពារ David Luiz ដែល FA ចាត់ទុកថា វាជាការប្រើប្រាស់អំពើហិង្សា។ ឆ្លងតាមការអង្កេតរបស់ FA ក៏បានសម្រេចដាក់ពិន័យកីឡាករអាហ្សង់ទីនរូបនេះបួនប្រកួត មានន័យថាគេនឹងអវត្តមានការប្រកួតអោយ Manchester City ពេលជួប Leicester City, Watford, Arsenal និង Hull City។ នេះជាលើកទីពីរហើយដែល Aguero បានទទួលការពិន័យបែបនេះ ដោយករណីស្រដៀងគ្នាក្នុងរដូវកាលនេះ បន្ទាប់ពីលើកទីមួយកាលពីដើមរដូវកាលប៉ះទង្គិចជាមួយខ្សែការពារ West Ham, Winston Reid កាលពីខែសីហាកន្លងទៅ។ ចំណែកមិត្តរួមក្រុមរបស់គេ Fernandinho ក៏ទទួលបានការពិន័យ ៣ប្រកួតដែរ នៅពេលទទួលបានកាតក្រហមចុងម៉ោង ជាមួយគ្នាក្រោយប៉ះទង្គិចជាមួយ Cesc Fabregas៕
អត្ថបទ៖នាង សុភាវុធ