លោកនាយក​រដ្ឋមន្ត្រី​អ៊ីតាលី ​ម៉េ​តេ​អូ រ៉េ​ន​ហ្ស៊ី ពន្យារពេល​លាលែង​ពី​តំណែងរហូតដល់​ថវិកា​ត្រូវ​បាន​អនុម័ត​

211

អ៊ីតាលី៖ នាយករដ្ឋមន្ត្រីអ៊ីតាលីលោក ម៉ាតេអូ រ៉េនហ្ស៊ី បានឯកភាពមិនទាន់ចុះចេញពីតំណែង រហូតដល់ក្រោយថវិកាត្រូវបានអនុម័តជាមុនសិនក្នុងរយៈពេលប៉ុន្មានថ្ងៃទៀតនេះ។

 

គួរឲ្យដឹងថា លោក រ៉េនហ្ស៊ី គ្រោងនឹងធ្វើដំណើរមកកាន់វិមានប្រធានាធិបតី ដើម្បីចុះចេញពីតំណែងនាយករដ្ឋមន្ត្រីអ៊ីតាលី។ លោកព្រមលាលែងពីតំណែង ក្រោយចាញ់ការធ្វើប្រជាមតិដ៏សំខាន់មួយលើកំណែទម្រង់រដ្ឋធម្មនុញ្ញ។ ផ្ទុយទៅវិញលោកបានបញ្ជាក់ថា លោកមិនទាន់ចុះចេញពីអំណាចទេរហូតដល់ថវិកា ត្រូវបានគេអនុម័តជាមុនសិននៅរយៈពេលប៉ុន្មានថ្ងៃទៀតខាងមុខ។ ការសម្រេចចិត្តចុះចេញពីតំណែងរបស់លោក រ៉េនហ្ស៊ី  នាំឲ្យមានការព្យាករណ៍ផងដែរថា ការបោះឆ្នោតដ៏រួសរាន់មួយនឹងត្រូវធ្វើឡើង។ ខណៈនោះដែរប្រធានាធិបតីអ៊ីតាលី នឹងពិគ្រោះយោបល់ជាមួយក្រុមមេដឹកនាំគណបក្សមុនពេលតែងតាំងនាយករដ្ឋមន្ត្រីថ្មី៕
អត្ថបទ៖ សារ៉ាត់