ខ្សែ​ការពារ Moengcheng, Alvaro Dominguez ប្រកាស​ចិត្ត​ចូល​និវត្តន៍​ក្នុង​វ័យ ២៧​ឆ្នាំ​ដោយសារ​បញ្ហា​របួស​ខ្នង​រ៉ាំរ៉ៃ​​

212

បាល់ទាត់៖ ខ្សែការពារ Borussia Moengchengladbach, Alvaro Dominguez បានបង្ខំចិត្តប្រកាសចូលនិវត្តន៍ពីបាល់ទាត់ហើយក្នុងវ័យ ២៧ឆ្នាំប៉ុណ្ណោះ ដោយសារបញ្ហារបួសខ្នងរ៉ាំរ៉ៃ។

 

កីឡាករវ័យ ២៧ឆ្នាំអេស្ប៉ាញរូបនេះបានប្រកាសចូលនិវត្តន៍បែបនេះ តាមបណ្ដាញសង្គមផ្ទាល់ខ្លួនរបស់គេ ដែលធ្វើអោយមានការភ្ញាក់ផ្អើលផងដែរពីអ្នកគាំទ្រ។ Alvaro Dominguez បានទទួលការវះកាត់ឆ្អឹងខ្នងជាលើកទី២ កាលពីខែកញ្ញាកន្លងទៅពោលគឺអតិតកីឡាករ របស់ Atletico Madrid រូបនេះមិនបានបង្ហាញខ្លួនសោះតាំងពីខែវិច្ឆិកាឆ្នាំមុន។ និយាយក្នុងសេចក្ដីនៅបណ្ដាញសង្គម Dominguez បានសរសេរថា គេបានលេងបាល់ទាត់ក្រោមស្ថានភាពមិនល្អប៉ុន្មានឆ្នាំចុងក្រោយនេះ គេបានធ្វើការវះកាត់ពីរដងអាការៈថ្វីបើបានធូរស្បើយតែនៅតែមានការឈឺចាប់ និងមិនរឹងមាំ ដែលជាហេតុធ្វើអោយគេបង្ខំចិត្តចូលនិវត្តន៍បែបនេះទាំងដឹងថា វ័យ ២៧ឆ្នាំមិនសក្ដិសមនឹងឈប់លេង។ បន្ទាប់ពីផ្ទេរពី Atletico Madrid មកកាន់ Moencheng កាលពីឆ្នាំ ២០១២ Alvaro Dominguez បង្ហាញខ្លួនបានជាង ៨០ប្រកួតជាមួយក្រុមអាល្លឺម៉ង់មួយនេះ តែរដូវកាលមុនលេងបានតែ ៦ប្រកួតប៉ុណ្ណោះ៕
អត្ថបទ៖នាង សុភាវុធ