សម្តេច​តេជោ ​ហ៊ុន​ សែន​ ជំរុញ​ឱ្យ​មន្ត្រី​ធ្វើអ​ក្ខរកម្មព័ត៌​មាន​វិទ្យា​

238

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានប្រកាស ជំរុញឱ្យមន្ត្រីទាំងឡាយធ្វើអក្ខរកម្មព័ត៌មានវិទ្យា ដើម្បីសង្គមរីកមួយចម្រើន និងដើរទាន់សម័យកាលទំនើប។


ថ្លែងក្នុងពិធីសម្ពោធអគារថ្មីនៃទីស្តីការក្រសួងប្រៃសណីយ៍ និងទូរមនាគមន៍ កាលពីព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ជាថ្មីថា សម្តេចមិនត្រឹមតែចង់បានត្រឹម E-Government ឬ E-Commerce ឡើយ គឺសម្តេចចង់បាន E-people ដែលជាប្រជាពលរដ្ឋនៃប្រទេសមួយដែលយល់ដឹងពីបច្ចេកវិទ្យា។
សម្តេចតេជោ បានបញ្ជាក់ថា ប្រទេសកម្ពុជាមិនមែនជាធុងសំរាម សម្រាប់ការបោះចោលបច្ចេកវិទ្យាហួសសម័យឡើយ។
សម្តេចតេជោ ហ៊ុន សែន បានជំរុញឱ្យលោកឧកញ៉ា គិត ម៉េង វិនិយោគជាមួយដៃគូសហការនានា ដើម្បីបាញ់ផ្កាយរណបមួយដោយខ្លួនឯង។
ទន្ទឹមនឹងនោះ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឱ្យជ្រើសរើសមន្ត្រី ត្រូវមានចំណេះដឹងផ្នែកព័ត៌មានវិទ្យា ដើម្បីងាយស្រួលក្នុងការបំពេញភារកិច្ច៕