Bayern Munich និង​ក្រុម​ឡើង​ថ្មី RB Leipzig បាន​បី​ពិន្ទុ​ដូចគ្នា​បន្ត​នាំ​មុខ​គេ​នៅ Bundesliga

290

បាល់ទាត់៖ ក្រុមកំពូលតារាងទាំងពីរ Bayern Munich និងក្រុមឡើងថ្មី RB Leipzig សុទ្ធតែរកបានបីពិន្ទុដូចគ្នាសប្ដាហ៍ទី១៥ ក្របខណ្ឌកំពូលអាល្លឺម៉ង់ Bundesliga។m32
ដំបូងនេះទស្សនាការប្រកួតរបស់ក្រុមឡើងថ្មី RB Leipzig ដែលស្គាល់រសជាតិចាញ់លើកដំបូងនៅផ្ទះ Ingolstadt សប្ដាហ៍មុននោះនៅតែរក្សាកំណត់ត្រាមិនដែលចាញ់ក្នុងផ្ទះ ក្រោយយកឈ្នះក្រុមភ្ញៀវ Hertha Berlin ២-០។ ខ្សែប្រយុទ្ធស៊ុតបញ្ចូលទីច្រើនជាងគេរបស់ក្លឹប Timo Werner ស៊ុតបើកការនាំមុខនៅនាទីទី៤០ វគ្គទីមួយ មុនពេល Will Orban តែតបញ្ចូលទីគ្រាប់ទីពីរនាទីទី៦២ វគ្គទីពីរអោយម្ចាស់ផ្ទះ RB Leipzig ឈ្នះការប្រកួតនេះ ២-០ លើក្រុម ភ្ញៀវ Hertha Berlin។

m31 m30

ចំណែកក្រុមការពារតំណែងជើងឯក Bayern Munich ក៏រកបានបីពិន្ទុដែរ តែជាជ័យជំនះដ៏តានតឹងនៅផ្ទះរបស់ Darmstadt។ មួយគ្រាប់ជ័យជំនះរកបានដោយ Douglas Costa នៅនាទីទី៧១ ទៅហើយធ្វើអោយ Bayern Munich បន្តឈរលើគេក្នុងតារាងមាន ៣៦ពិន្ទុស្មើគ្នាជាមួយ Leipzig ខណៈ Hoffenheim ឡើងមកលេខ៣ ក្រោយស្មើជាមួយក្រុមខ្លាំង Borussia Dortmund កាលពីយប់ថ្ងៃសុក្រ ឯ Hertha Berlin ធ្លាក់មកលេខ៤៕
អត្ថបទ៖នាង សុភាវុធ