លទ្ធផល​ផ្លូវ​ការ​! តុលាការ​ផ្តន្ទាទោស​យុវជន​ម្នាក់​ ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត​ ករណី​សម្លាប់​ស្ត្រី​ជា​មន្ត្រី​យោធា​ នៅ​ជិត​ផ្សារ​ដេប៉ូ

2540

ភ្នំពេញ ៖ លោក ជា សុខចាន់ដេត ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦ ប្រកាសសាលក្រមផ្តន្ទាទោសយុវជនម្នាក់ដាក់ពន្ធនាគារអស់មួយជីវិត និង សងសំណងជំងឺចិត្តចំនួន៨០លានរៀល ករណីចាក់សម្លាប់ស្ត្រីជាមន្ត្រីយោធាយ៉ាងសហាវឃោរឃៅ កណ្ដាលថ្ងៃត្រង់ នៅជិតផ្សារដេប៉ូ ។

នាពេលប្រកាសសាលក្រម តុលាការសម្រេចប្តូរបទចោទប្រកាន់ពីបទ”ឃាតកម្ម”តាមមាត្រា១៩៩នៃក្រមព្រហ្មទណ្ឌ មកជាបទ”ឃាតកម្មគិតទុកជាមុន”តាមមាត្រា២០០នៃក្រមព្រហ្មទណ្ឌ វិញ ។

ជនដៃដល់មានឈ្មោះ ម៉ី គឹមហេង ហៅដំ អាយុ២១ឆ្នាំ មុខរបរនិស្សិតឆ្នាំទី១ ផ្នែកគណិតវិទ្យានៅសាកលវិទ្យាល័យភូមិន្ទ ភ្នំពេញ (RUPP) ស្នាក់នៅផ្ទះលេខ៣២Eo ផ្លូវលេខ១៦២ ក្រុមទី១៦ ភូមិ៣ សង្កាត់ផ្សារដេប៉ទី១ ខណ្ឌទួលគោក ខណ្ឌទួលគោក។

ដោយឡែក ជនរងគ្រោះឈ្មោះ លី ដាវី ហៅច្រឹប ភេទស្រី អាយុ៣៦ឆ្នាំ មុខរបរយោធា នៅនាយកដ្ឋានយោធាស៊ីវិលនៃក្រសួងការពារជាតិ ស្នាក់នៅផ្ទះលេខ៣២បេ ផ្លូវលេខ១៦២ ក្រុមទី១២ ភូមិ៣ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក៕

btvnews21-12-20165