អង្គការសហប្រជាជាតិ​និយាយ​ថា មនុស្ស​ជិត ១​ម៉ឺន ​៩​ពាន់​នាក់​បាន​ជម្លៀស​ចេញ​ពី​ភាគ​ខាង​កើត​ទី​ក្រុង​អា​ឡេ​ប៉ូ​ទៅកាន់​ខេត្ត​អ៊ី​ត​លី​ប

302

ស្វីស៖ អង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃអង្គារថា មនុស្សជិត ១ម៉ឺន ៩ពាន់នាក់ត្រូវបានជម្លៀសចេញពីភាគខាងកើតទីក្រុងអាឡេប៉ូទៅកាន់ខេត្តអ៊ីតលីប ចាប់តាំងពីសហប្រតិបត្តិការណ៍នេះបានចាប់ផ្ដើមកាលពីថ្ងៃទី១៥ ខែធ្នូកន្លងទៅ។th25 th24

ក្នុងប្រតិបត្តិការណ៍ជម្លៀសជាច្រើនធ្វើឡើង ស្របគ្នាមនុស្សចំនួន ៧៥០នាក់បានចាកចេញពីភូមិរងការឡោមព័ទ្ធចំនួន២ គឺភូមិ អាល់-ហ្វូអា និងភូមិកេហ្វ្រាយ៉ា។ អ្នកនាំពាក្យសម្រាប់ការិយាល័យសម្របសម្រួល កិច្ចការមនុស្សធម៌របស់អង្គការសហប្រជាជាតិ (OCHA) លោក Jens Laerke បានប្រាប់អ្នកសារព័ត៌មានក្នុងទីក្រុងហ្សឺណែវថា របាយការណ៍របស់ពួកលោកបង្ហាញថា មនុស្សជិត ១ម៉ឺន ៩ពាន់នាក់បានជម្លៀសខ្លួនចេញពីភាគខាងកើតទីក្រុងអាឡេប៉ូចាប់តាំងពីថ្ងៃទី១៥ ខែធ្នូមកនៅពេលប្រតិបត្តិការណ៍នេះបានចាប់ផ្ដើម។ ការជម្លៀសខ្លួនចេញពីភូមិអាល់ហ្វ៊ូអា និងភូមិកេហ្វ្រាយ៉ាមានមនុស្សចំនួន ៧៥០នាក់ហើយមកទល់បច្ចុប្បន្ន។ ហើយពួកគេ ត្រូវបានបញ្ជូនទៅកាន់ទីក្រុងអាឡេប៉ូ ដែលគ្រប់គ្រងដោយរដ្ឋាភិបាល និងតំបន់ជីប្រីន (Jibreen) ជាទីដែលមានជម្រកសាធារណៈ។ លោកបន្ថែមថា ពួកគេមិនដឹងថាមានមនុស្សប៉ុន្មាននាក់ កំពុងជាប់នៅក្នុងតំបន់ព័ទ្ធជុំវិញត្រួតត្រាដោយក្រុមឧទ្ទាមនោះទេ៕

អត្ថបទ៖ សុខមាន