មន្ត្រី​កងរាជអាវុធហត្ថ​ខេត្តពោធិ៍សាត់​ បរិច្ចាគ ​ឈាម​ដល់​មន្ទីរពេទ្យបង្អែក

183

ពោធិ៍សាត់ ៖ មន្ត្រីកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ កាលពីម្សិលម៉ិញ បាននាំគ្នាបរិច្ចាគឈាមជូនមន្ទីរពេទ្យបង្អែក ដើម្បីសង្គ្រោះអាយុជីវិតអ្នកជំងឺ។

មេបញ្ជាការ និងជាសេនាធិការកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ លោក សូ សុវណ្ណឌី បានឲ្យដឹងថា កងកម្លាំងរាជអាវុធហត្ថប្រមាណ៧០នាក់ កាលពីម្សិលម៉ិញ ថ្ងៃទី២៦ ខែធ្នូនេះ បាននាំគ្នាបរិច្ចាគឈាម ដល់ មន្ទីរពេទ្យបង្អែកខេត្ត ដើម្បីជាការចូលរួមក្នុងការងារមនុស្សធម៌ និងជួយសង្គ្រោះដល់ជនរងគ្រោះដែលកំពុង សម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ។

លោកមេបញ្ជាការរង បានបញ្ជាក់ថា នេះជាលើកទីពីរហើយដែលមន្ត្រីកងរាជអាវុធហត្ថបានផ្តល់ ឈាមដល់មន្ទីរពេទ្យ ដើម្បីជួយសង្គ្រោះដល់អ្នកដែលត្រូវការឈាមចាំបាច់។

លោក អាំង គឹមហួរ ប្រធានក្រុមបច្ចេកទេសទទួលឈាមពីសប្បុរសជន បានសំដែងនូវក្តីអំណរ គុណ ចំពោះកងកម្លាំងរាជអាវុធហត្ថខេត្ត ដែលតែងតែបានយកចិត្តទុកដាក់ដល់ការអំពាវនាវរបស់មន្ទីរពេទ្យ បង្អែក ដែលស្វែងរកការជួយឧបត្ថម្ភពីសប្បុរសជនលើការផ្តល់ឈាមនេះ៕

bloos-pusat-pm1 bloos-pusat-pm2