មនុស្ស ២៥​នាក់​បាន​ស្លាប់​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​រថយន្ត​ទេសចរណ៍​​បុក​ជាមួយ​​រថយន្ត​ដឹក​ទំនិញ​នៅ​​ខេត្ត​ឈុនបូរី​ប្រទេស​ថៃ

611

ថៃ៖ មនុស្សចំនួន ២៥នាក់ក្នុងនោះមានមួយចំនួនជាកុមារបានបាត់បង់ជីវិត នៅក្នុងគ្រោះថ្នាក់ចរាចរណ៍មួយនៅតាមដងផ្លូវក្នុងខេត្តឈុនបូរី នាភាគខាងកើតប្រទេសថៃកាលពីថ្ងៃចន្ទម្សិលមិញ។t3 t2សេចក្ដីរាយការណ៍របស់អាជ្ញាធរក្នុងតំបន់បន្តថា គ្រោះថ្នាក់នេះកើតឡើងនៅពេលរថយន្តទេសចរណ៍មួយគ្រឿង បានបុកជាមួយរថយន្តដឹកទំនិញដែលបើកបរបញ្ច្រាសទិសគ្នា។ អាជ្ញាធរបន្តថា គ្រោះថ្នាក់នេះបានកើតនៅលើផ្លូវហាយវេ ដែលភ្ជាប់ពីខេត្តឈុនបូរីទៅកាន់ទីក្រុងបាងកក។ អាជ្ញាធរបញ្ជាក់ថា រថយន្តទេសចរណ៍នេះមានផ្ទុកអ្នកដំណើរ ១៥នាក់ដែលធ្វើដំណើរទៅកាន់ទីក្រុងបាងកក មុនពេលបុកជាមួយរថយន្តដឹកទំនិញដែលមានផ្ទុកមនុស្សចំនួន ១២នាក់។ ក្រោយពេលបុកគ្នានោះរថយន្តទាំង ២គ្រឿងបានឆេះជាអណ្ដាតភ្លើងយ៉ាងខ្លាំង និងធ្វើឲ្យមនុស្សនៅក្នុងរថយន្តទាំងអស់មិនអាចចាកចេញបាន ខណៈដែលអ្នករបួស ២នាក់កំពុងស្ថិតក្នុងសភាពធ្ងន់ធ្ងរ អាចប៉ះពាល់ដល់អាយុជីវិតផងដែរ។ មន្ត្រីនគរបាលខេត្តឈុនបូរីនិយាយថា នេះជាគ្រោះថ្នាក់ចរាចរណ៍លើកទី២ ហើយនៅក្នុងខេត្តនេះនាពេលថ្មីៗដែលមានចំនួនអ្នកស្លាប់ច្រើន។ យ៉ាងហោចណាស់មនុស្ស ២៨០នាក់បានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នៅប្រទេសថៃរយៈពេល ៤ថ្ងៃកន្លងមកនេះ៕

អត្ថបទ៖ រិទ្ធី