Atletico Madrid យក​ឈ្នះ​ម្ចាស់ផ្ទះ Las Palmas ២-០ ជើង​ទី​១ វគ្គ ១៦​ក្រុម​ចុង​ក្រោយ​ពាន​រង្វាន់​ Copa Del Rey

426

បាល់ទាត់៖ ជើងឯករង UEFA Champions League, Atletico Madrid រកបានជ័យជំនះ ២-០ យប់ម៉ិញនេះលើម្ចាស់ផ្ទះ Las Palmas ជើងទីមួយវគ្គ ១៦ក្រុមចុងក្រោយ Copa del Rey។w18

Las Palmas លេងបានល្អ និងគ្រប់គ្រងបាល់បានច្រើនជាងក្រុមភ្ញៀវ តែមិនគ្រប់គ្រាន់សំរេចទប់ទល់បរាជ័យក្នុងផ្ទះលើកដំបូងតាំងពីខែមិនា បន្ទាប់ពីគ្រាប់នាំមុខក្នុងការប្រកួតពីកីឡាករអេស្ប៉ាញ Koke នៅនាទីទី២៣ មុនពេលខ្សែប្រយុទ្ធបារាំង Antoine Griezmann បន្ថែមគ្រាប់ទី២ ខ្វះ ៦នាទីចប់វគ្គទី១។ ពិន្ទុ ២-០ នាំមុខរបស់ Atletico Madrid បានរក្សាដល់ចប់ការប្រកួតធ្វើអោយក្រុមរបស់លោក Diego Simeone យកឈ្នះជើងទី១ មុនត្រលប់ទៅទឹកដី Vicente Calderon ជើងទី២ ថ្ងៃទី១០ ខែមករាដដែលនេះ។ លទ្ធផលផ្សេងទៀតយប់ម៉ិញ Osasuna 0-3 Eibar, Valencia 1-4 Celta Vigo និង Deportivo La Coruna 2-2 Alaves។ ដោយឡែកយប់នេះក៏មានការប្រកួតដែរ Alcorcon Vs Cordoba, Real Sociedad Vs Villarreal និង Real Madrid Vs Sevilla៕
អត្ថបទ៖នាង សុភាវុធ