​ពលរដ្ឋ​កូរ៉េខាងជើង​ជួប​ជុំ​គ្នា​​ក្នុង​ទីក្រុង​ព្យុងយ៉ាង​ប្ដេជ្ញា​អនុវត្តន៍​​របៀបវារៈ​របស់​​​មេដឹកនាំ​ គីម ​ជុង​អ៊ុន​

106

កូរ៉េខាងជើង៖ ប្រជាពលរដ្ឋកូរ៉េខាងជើងបានផ្ដួចផ្ដើម ការប្រមូលផ្ដុំគ្នាដ៏ធំមួយកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ដើម្បីបង្ហាញការសន្យាអនុវត្តន៍គ្រប់ភារកិច្ច ដែលត្រូវបានដាក់ដោយមេដឹកនាំរបស់ពួកគេលោក គីម ជុងអ៊ុន សម្រាប់របៀបវារៈក្នុងនៅឆ្នាំថ្មីនេះ។

f26

ស្ថានីយទូរទស្សន៍រដ្ឋ KRT របស់កូរ៉េខាងជើង បានបង្ហាញពីវត្តមានមន្ត្រីជាន់ខ្ពស់របស់ខ្លួន និងប្រជាពលរដ្ឋទីក្រុងព្យុងយ៉ាងរាប់ពាន់នាក់ បានប្រមូលផ្ដុំគ្នាក្នុងទីលានចតុរ៉ង់ គីម អៀលស៊ុង ខណៈពួកគេកំពុងដង្ហែជាក្បួន និងស្រែកសុភាសិតគាំទ្រដល់មេដឹកនាំ គីម ជុងអ៊ុន។ ទោះយ៉ាងណាក្ដីមេដឹកនាំវ័យក្មេងដ៏មានះរឹងរុះ គីម ជុងអ៊ុន មិនត្រូវបានគេឃើញវត្តមានទេអំឡុងការប្រមូលផ្ដុំនោះ។ កាលពីថ្ងៃអាទិត្យទី១ ខែមករាលោក គីម ជុង អ៊ុន បាននិយាយថា ប្រទេសដែលមានលទ្ធភាពផលិតអាវុធនុយក្លេអ៊ែរ នៅដាច់ឆ្ងាយពីគេមួយនេះជិតបាញ់សាកល្បងមីស៊ីលបាលីស្ទិកអន្តរទ្វីប (ICBM) ហើយ។ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលបាលីស្ទិក ក្នុងកម្រិតមួយដែលមិនធ្លាប់មានពីមុនមក អំឡុងឆ្នាំ២០១៦ បើទោះជាអ្នកជំនាញមួយចំនួនបាននិយាយថា ត្រូវការពេលវេលាជាច្រើនឆ្នាំទើបអាចឈានដល់ការបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ លើមីស៊ីលបញ្ជូនដល់គោលដៅសហរដ្ឋអាមេរិកបានក៏ដោយ៕

អត្ថបទ៖ សុខមាន