គ្រូ​បង្វឹក Southampton, Claude Puel​ និយាយ​មុន​ការ​ប្រកួត​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ជាមួយ​នឹង​សំណើ​ការ​ផ្ទេរ Jose Fonte​ ទៅ​​ ​Liverpool

197

បាល់ទាត់៖ ថ្លែងនៅក្នុងសន្និសីទមុនការប្រកួត នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៃពានរង្វាន់ Football League Cup ឈានមកដល់នៅរាត្រីថ្ងៃពុធស្អែកនេះគ្រូបង្វឹកក្លឹប Southampton លោក Claude Puel បានឲ្យដឹងថា យើងនឹងការពារឲ្យដល់ទីបំផុតទាំងការប្រកួតប្រយុទ្ធនឹងការពារ ខណៈត្រូវជួបគ្នាជើងទី១ ជាមួយនឹងក្រុមកំពុងឡើងជើងហង្សក្រហម Liverpool។

ខ្សែប្រយុទ្ធ Jose Fonte
ខ្សែប្រយុទ្ធ Jose Fonte

ជាមួយគ្នានោះគ្រូបង្វឹកថ្មីសញ្ជាតិបារាំងរូបនេះ ក៏បាននិយាយអំពីការដាក់សំណើរបស់ Liverpool ដែលចង់បានខ្សែប្រយុទ្ធ Jose Fonte ដែរថា ការផ្ទេរគឺមិនទាន់បានឈានដល់ដំណាក់កាលណាមួយនៅឡើយទេ តែដូច្នេះសម្រាប់ Fonte រាត្រីថ្ងៃស្អែកនឹងមិនមានវត្តមានរូបគេទេ ដូច្នេះគេនឹងបង្ហាញខ្លួនជាធម្មតាក្នុងការប្រកួតបន្ទាប់ ពោលគឺកុំឲ្យមានការប៉ះពាល់ចំណុចណាមួយ រីឯការប្រកួតលោកគិតថា កីឡាកររបស់លោកនឹងអាចមានលទ្ធភាពគ្រប់គ្រាន់ស្វាគមន៍ក្រុមហង្សក្រហម Liverpool ។ គួររំលឹកថាក្រុម Southampton កំពុងមានក្តីសង្ឃឹមថា នឹងអាចដល់វគ្គផ្ដាច់ព្រ័ត្រជាលើកដំបូង ចាប់តាំងពីបង្ហាញខ្លួនវគ្គផ្ដាច់ព្រ័ត្រចុងក្រោយកាល២០០៣ ខណៈបច្ចុប្បន្ននៅក្នុងលីហ្គកំពូលអង់គ្លេសវិញស្ថិតនៅពាក់កណ្ដាលតារាងដោយមាន ២៤ ពិន្ទុពីការប្រកួត ២០លើក បន្ទាប់ពីប្រកួតចាញ់ក្រុម Everton 3-0 កាលសប្ដាហ៍មុន។ បើនិយាយពីការប្រកួតជួបគ្នារវាងក្រុមទាំងពីរវិញគឺដើមរដូវកាលគឺស្មើគ្នា 0-0 នៅ St. Mary Stadium៕

ដោយ៖ ទឹម សុវណ្ណារិទ្ធ