កង​ទ័ព​អ៊ីរ៉ាក់​វាយ​ដណ្ដើម​បាន​​​​ស្រុក​ប៉ាឡេស្ទីន​ភាគ​ខាង​ត្បូង​​ទីក្រុង​ម៉ូស៊ូល​​ពី​ពួក​សកម្ម​ប្រយុទ្ធ​រដ្ឋ​អ៊ីស្លាម

133

អ៊ីរ៉ាក់៖ ទាហាន និងអង្គភាពឆ្លើយតបរហ័សរបស់អ៊ីរ៉ាក់ បានវាយប្រយុទ្ធបើកផ្លូវចូលទៅក្នុងស្រុកប៉ាឡេស្ទីន ភាគខាងត្បូងទីក្រុងម៉ូស៊ូលកាលពីថ្ងៃអង្គារម្សិលមិញ ចូលទៅដល់ច្រាំងទន្លេទីគ្រីសហើយ។

w8

មន្ត្រីយោធាអាមេរិក និងអ៊ីរ៉ាក់បាននិយាយថា ការការពារដ៏ល្អប្រសើរប្រឆាំងនឹងការបំផ្ទុះគ្រាប់បែកលើរថយន្ត  ពីសំណាក់ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម និងបង្កើនការសម្របសម្រួលក្នុងការវាយលុករបស់ទាហាន បានជួយយ៉ាងច្រើនដល់ការបណ្ដេញក្រុមនេះឲ្យដកថយ។ សមាជិកនៃអង្គភាពឆ្លើយតបរហ័សបាននិយាយថា ពួកគេអាចរុញច្រានក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម ចេញពីស្រុកនេះបានទាំងស្រុងហើយ។ លោក អាឡា កាសឹម និយាយថា បច្ចុប្បន្ននេះពួកលោកដណ្ដើមបានតំបន់នេះទាំងស្រុងហើយ។ ពួកលោកកំពុងស្ថិតនៅលើតំបន់ច្រាំងទន្លេទីគ្រីស។ ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមបានរត់គេចខ្លួនចេញទាំងអស់ មិនមាននរណាម្នាក់នៅសេសសល់ទេ ភាគច្រើនបានរត់គេចទៅកាន់ចំហៀងខាងលិចនៃទីក្រុងម៉ូស៊ូល៕
អត្ថបទ៖ សុខមាន