ចំនួន​មនុស្ស​ស្លាប់​ក្នុង​គ្រោះ​ធម្មជាតិ​​ទឹក​ជំនន់​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​ថៃ​បាន​កើន​ឡើង​ដល់​ ២៥​នាក់​

437

ថៃ៖ ផ្នែកធំៗនៅភាគខាងត្បូងប្រទេសថៃនៅតែស្ថិតក្រោមទឹកជំនន់ បន្ទាប់ពីខ្យល់មូសុងនាំមកនូវទឹកភ្លៀងធ្លាក់ យ៉ាងច្រើន ខណៈអាជ្ញាធរអះអាងថាចំនួនអ្នកស្លាប់បានឡើងដល់ ២៥នាក់។ ជាមួយគ្នានោះរដ្ឋាភិបាលបានបន្ថែមជំនួយសង្គ្រោះជាច្រើនទៀត ដល់ប្រជាពលរដ្ឋជាងមួយលាននាក់ដែលប៉ះពាល់ដោយសារទឹកជំនន់។w6យោងតាមមន្ទីរទប់ស្កាត់ និងសម្រាលបន្ទុកគ្រោះមហន្តរាយទឹកជំនន់នេះ ត្រូវបានគេពិពណ៌នាថាជាទឹកជំនន់អាក្រក់បំផុតក្នុងតំបន់មិនធ្លាប់មានជិត ៥០ឆ្នាំ និងត្រូវបានគេអះអាងថា មានមនុស្ស ២៥នាក់ស្លាប់ និង ២នាក់បាត់ខ្លួន។ ប្រជាពលរដ្ឋប្រមាណ ១លាន ១សែននាក់មកពីគ្រួសារចំនួន ៣សែន ៦ម៉ឺន ៩ពាន់ ៦៨០គ្រួសារក្នុងខេត្តចំនួន១២ នៃភាគខាងត្បូងប្រទេសថៃត្រូវបានប៉ះពាល់ដោយទឹកជំនន់នេះ៕

អត្ថបទ៖ សុខមាន