Everton ឈាន​ដល់​កិច្ចព្រមព្រៀង​នាំ​យក Morgan Schneiderlin ពី Manchester United

62

បាល់ទាត់៖ Everton និង Manchester United បានឈានដល់កិច្ចព្រមព្រៀងនឹងគ្នាហើយ ក្នុងការផ្ទេរខ្សែបំរើបារាំង Morgan Schneiderlin ជាមួយនឹងតំលៃផ្ទេរ ២២លានផោន នេះបើតាមសារព័ត៌មានចក្រភពអង់គ្លេសបានចុះផ្សាយ។

 

កីឡាករវ័យ ២៧ឆ្នាំជំរើសជាតិបារាំងរូបនេះត្រូវបាន Manchester United នាំយកពី Southampton ក្នុងតំលៃ ២៥លានផោនកាលពីឆ្នាំ២០១៥។ តែក្រោមការដឹកនាំរបស់លោក Jose Mourinho បច្ចុប្បន្ននេះ Schneiderlin បង្ហាញខ្លួនបានតែ ៨លើកប៉ុណ្ណោះរដូវកាលនេះ។ ព័ត៌មាននៃការដោះដូរខាងលើគឺប៉ុន្មានថ្ងៃបន្ទាប់ពីគ្រូបង្វឹក Everton, Ronald Koeman ជំរុញថ្នាក់ដឹកនាំកំពូលក្លឹបអោយនាំយកកីឡាករបារាំងរូបនេះមកពង្រឹង បន្ទាប់ពី Everton ទើបតែធ្លាក់ពី FA Cup ក្រោយចាញ់ Leicester City ក្នុងផ្ទះខ្លួនឯង៕
អត្ថបទ៖នាង សុភាវុធ