Stefan Jovetic ផ្ទេរ​ពី Inter Milan មកកាន់ Sevilla ក្នុង​កិច្ច​សន្យា​ខ្ចី​ជើង​

165

បាល់ទាត់៖ ក្រុមដែលកំពុងមានទំរង់លេងល្អនៅ La Liga អេស្ប៉ាញ Sevilla បានសំរេចក្នុងការផ្ទេរខ្សែប្រយុទ្ធ Inter Milan, Stefan Jovetic ថ្ងៃអង្គារម្សិលម៉ិញក្នុងកិច្ចសន្យាខ្ចីជើង និងមានលក្ខខ័ណ្ឌទិញផ្ដាច់ក្រោយចប់រដូវកាល។w22មុនការផ្ទេរនេះកីឡាករវ័យ ២៧ឆ្នាំរូបនេះបាននិយាយថា គេបានទាក់ទងជាមួយអតិតមិត្តរួមក្រុមនៅ Manchester City, Samir Nasri ដែលបច្ចុប្បន្នក៏កំពុងលេងនៅ Sevilla ដែរក្នុងកិច្ចសន្យាខ្ចីជើងដូចគ្នា។ បញ្ជាក់ថា កីឡាករជំរើសជាតិម៉ុងតេណេក្រូរូបនេះ មិនសូវមានឱកាសក្នុងការបង្ហាញសមត្ថភាពឡើយនៅ Inter Milan ដោយបង្ហាញខ្លួនក្នុងនាមជាកីឡាករបម្រុងបាន ៥ប្រកួតប៉ុណ្ណោះ និងសរុបជាវេលា ៦៧នាទីប៉ុណ្ណោះ។ Stefan Jovetic បានផ្ទេរមកកាន់ Inter Milan បន្ទាប់ពីចំណាយពេល ៣រដូវកាលជាមួយ Manchester City តែមិនជោគជ័យឡើយនៅ Premier League ក្នុងនោះ ៣០ប្រកួតជាមួយ Manchester City រកបានតែ ៨គ្រាប់ប៉ុណ្ណោះ។ Sevilla ដែលកំពុងឈរលេខ២ នៅ La Liga នោះនឹងត្រូវជួប Real Madrid វគ្គ ១៦ក្រុមចុងក្រោយជើងទី២ Copa del Rey យប់ថ្ងៃព្រហស្បតិ៍ស្អែកនេះ៕
អត្ថបទ៖នាង សុភាវុធ