ប្រេសិត​ពិសេស​ផ្នែក​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​ជួប​ជាមួយ​ជន​ភៀស​ខ្លួន​រស់​នៅ​​រដ្ឋ​កា​ជីន​ប្រទេស​មី​យ៉ាន់​ម៉ា

273

មីយ៉ាន់ម៉ា៖ ប្រេសិតពិសេសទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស ប្រចាំប្រទេសមីយ៉ាន់ម៉ារបស់អង្គការសហប្រជាជាតិលោកស្រី យ៉ាង ហីលី កាលពីថ្ងៃអង្គារម្សិលមិញបានចុះទៅពិនិត្យមើលស្ថានភាព ក្រុមជនភៀសខ្លួនក្នុងប្រទេសមីយ៉ាន់ម៉ា ដែលបង្កើតឡើងក្បែរមជ្ឈមណ្ឌលសន្និបាត Kachin Baptist Convention នៅខាងក្រៅទីក្រុង Myitkyina ។w26លោកស្រីបានអញ្ជើញទៅពិនិត្យមើលស្ថានភាពជនភៀសខ្លួនគ្រិស្តសាសនា ដែលបានរត់គេចខ្លួនអស់រយៈពេលជាច្រើនទសវត្សរ៍ អំឡុងសង្គ្រាមរវាងរដ្ឋាភិបាល និងក្រុមឧទ្ទាមជិតព្រំដែនប្រទេសចិន ខណៈដែលគ្រោះរាំងស្ងួតនៅតែបន្តកើតមាន។ ការជួបរបស់លោកស្រីជាមួយជនភៀសខ្លួនក្នុងប្រទេស ជាផ្នែកមួយនៃដំណើរទស្សនកិច្ចរយៈពេល ១២ថ្ងៃមកកាន់ប្រទេសនេះ អំឡុងការកើនឡើងក្ដីព្រួយបារម្ភអំពីរបាយការណ៍ ស្ដីពីការរំលោភបំពានលើជនភាគតិចម៉ូស្លីមរ៉ូហ៊ីងយ៉ា ក្នុងការបង្ក្រាបពីសំណាក់កងកម្លាំងសន្តិសុខរបស់រដ្ឋាភិបាល។ យ៉ាងណាក៏ដោយប្រទេសមីយ៉ាន់ម៉ាបានច្រានចោល របាយការណ៍ស្ដីពីការរំលោភបំពានពីសំណាក់កងកម្លាំងសន្តិសុខរបស់ខ្លួន លើជនភាគតិចរ៉ូហ៊ីងយ៉ាកាន់សាសនាអ៊ីស្លាម៕

អត្ថបទ៖ សុខមាន