រូប​សំណាក​របស់ Lionel Messi​ នៅ​ក្នុង​ទីក្រុង Buenos Aires រង​ការ​ខូច​ខាត​

118

បាល់ទាត់៖ រូបសំណាកដែលសង់ឡើងដើម្បីដឹងគុណកីឡាករ Lionel Messi នៅរដ្ឋធានី Buenos Aires ត្រូវបានបាក់ពាក់កណ្ដាលធ្លាក់ចុះ ពោលគឺត្រឹមក្បាលដោយដៃនឹងក្បាលបានបាក់បែកចេញពីគ្នា នេះបើតាមសេចក្ដីរាយការណ៍នៅថ្ងៃអង្គារម្សិលម៉ិញនេះ។

 
រូបសំណាក Messi ត្រូវបានគេដាក់តាំងបង្ហាញតាមដងមាត់ទន្លេ Paseo de La Gloria ត្រូវបានបែកបាក់ជាពីកំណាត់ដោយមិនដឹងមូលហេតុ ហើយបើតាមសំដីរបស់សាលាក្រុងបានឲ្យដឹងថា មិនទាន់មានការបញ្ជាក់ណាមួយ អំពីការបែកបាក់រូបសំណាកនេះនៅឡើយទេ។ គួររំលឹកថា រូបសំណាករបស់កីឡាករខ្សែប្រយុទ្ធអាហ្សង់ទិនរូបនេះ បានដាក់តាំងបង្ហាញជាសាធារណៈកាលពីចុងខែមិថុនា ក្រោយចាញ់ការប្រកួតវគ្គផ្ដាច់ព្រ័ត្រនៃពានរង្វាន់ Copa America ក្រោមថ្វីដៃក្រុមឈីលីដោយបាល់ប៉េណាល់ទី៕

ដោយ៖ ទឹម សុវណ្ណារិទ្ធ