លោក​ប្រធានាធិបតី​ Barack Obama ថ្លែង​សុន្ទរកថាលា​ពលរដ្ឋ​សហរដ្ឋ​អាមេរិក​​

382

អាមេរិក៖ លោកប្រធានាធិបតី Barack Obama បាននិយាយលាជាចុងក្រោយទៅកាន់ពលរដ្ឋអាមេរិកកាលពីយប់ថ្ងៃអង្គារ អំឡុងថ្លែងការលាគ្នាលោកបានប្រកាសថា លោកមិនបានបោះបង់ចោលចក្ខុវិស័យនៃការផ្លាស់ប្ដូររបស់លោកឡើយ។w28លោកថា ដល់ពេលហើយដែលលោកត្រូវនិយាយពាក្យអរគុណ ដល់ប្រជាពលរដ្ឋអាមេរិកសម្រាប់ក្ដីស្រឡាញ់ និងគាំទ្រលើរូបលោក ក្នុងនាមជាប្រធានាធិបតីរយៈពេល ៨ឆ្នាំចុងក្រោយនេះ។ ថ្លែងទៅកាន់ក្រុមអ្នកគាំទ្រក្នុងទីក្រុងជីហ្គាហ្គោ, រដ្ឋអ៊ីលីណយ លោក Obama បាននិយាយថា នេះជាទីដែលលោកបានដឹងថា ការផ្លាស់ប្ដូរអាចកើតឡើងបាននៅពេលមានជាប់ពាក់ព័ន្ធ និងចូលរួមពីមនុស្សគ្រប់ស្រទាប់វណ្ណៈ និងរួមគ្នា ដើម្បីទាមទារ ការផ្លាស់ប្ដូរនោះ។ ការថ្លែងចុងក្រោយរបស់លោកនៅចំពោះក្រុមអ្នកគាំទ្រកកកុញ ត្រូវបានអាក់ខានខ្លះៗដោយសំឡេងលាន់លឺទ្រហឹងថា “I Love you Obama”។ ជាមួយគ្នានោះមានមនុស្សម្នាក់បានកាន់ប័ណ្ណប្រកាសថា “Pardon All of Us” និងស្រែកថា “four more years” ឬកាន់ដំណែង ៤ឆ្នាំទៀតៗ៕
អត្ថបទ៖ សុខមាន