កីឡា​ការិ​នី​រុស្ស៊ី Maria Sharapova នឹង​វិល​ចូល​ទីលាន​ប្រកួត​វិញ​ ក្រោយ​ជាប់​បំរាម​រយៈ​ពេល​ ១៥​ខែ​

89

តេន្នីស៖ ជើងឯក Grand Slam ប្រាំដង កីឡាការិនីរុស្ស៊ី Maria Sharapova នឹងវិលចូលប្រកួតវិញខែមេសាខាងមុខនេះក្នុងព្រឹត្តិការណ៍ Stuttgart Grand Prix នៅអាល្លឺម៉ង់ ក្រោយជាប់បំរាម ១៥ខែ។

 

កីឡាការិនីរុស្ស៊ីដែលរស់នៅរដ្ឋ Florida សហរដ្ឋអាមេរិករូបនេះ តាមពីទៅត្រូវបានដាក់ពិន័យមិនអោយពាក់ព័ន្ធនឹងតេន្នីស ២ឆ្នាំ បន្ទាប់ពីរកឃើញសារធាតុហាមឃាត់មុនព្រឹត្តិការណ៍ Grand Slam, Australian Open ឆ្នាំមុន។ ជុំវិញការដាក់ពិន័យនេះ Sharapova បានបកស្រាយថា នាងបានប្រើប្រាស់សារធាតុម្យ៉ាងហៅថា Meldonium ពិតមែន និងប្រើប្រាស់ជាច្រើនឆ្នាំមកហើយ ទាំងមិនបានដឹងថាវាជាសារធាតុហាមឃាត់។ ក្រោយមកការដាក់ពិន័យក៏ត្រូវបានកាត់បន្ថយមកត្រឹម ១៥ខែក្រោយការប្ដឹងតវ៉ា។ ការវិលមកវិញនៅខែមេសាខាងមុខមានន័យថា Maria Sharapova នឹងមានឱកាសប្រកួតប្រជែងក្នុង Grand Slam ទីពីរប្រចាំឆ្នាំ French Open ដែលនឹងចាប់ផ្ដើមនៅខែឧសភាថ្ងៃទី២២៕
អត្ថបទ៖នាង សុភាវុធ