Trump ៖ ​គ្មាន​កិច្ច​ព្រមព្រៀង​ធុរកិច្ច​ជាមួយ​​រុស្ស៊ី​ឡើយ​

218

អាមេរិក៖ ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក Donald Trump បាននិយាយកាលពីថ្ងៃពុធម្សិលមិញថា លោកកំពុងញែកខ្លួនចេញពីអាណាចក្រធុរកិច្ចពិភពលោករបស់លោក ដោយផ្ទេរទ្រព្យសម្បត្តិរបស់លោកឲ្យទៅកូនប្រុសច្បងទាំង២ ទទួលខុសត្រូវជំនួសវិញ។

 

នៅសន្និសីទសារព័ត៌មានលោក Trump បាននិយាយថា លោកនឹងលាលែងពីដំណែងម្ចាស់សណ្ឋាគារ, ទីលានវាយកូនហ្គោល និងការងារធុរកិច្ចរាប់រយមុខផ្សេងទៀត ដើម្បីជួយធានាឲ្យបានថា លោកនឹងមិនជាប់ពាក់ព័ន្ធឡើយក្នុងនាមជាប្រធានាធិបតី ដែលមិនគិតពីផលប្រយោជន៍ផ្ទាល់ខ្លួន។ លោក Trump ដែលមកពី គណបក្សសាធារណរដ្ឋ ស្ថិតក្រោមគំនាបឈឆ្ងាយពីការងារធុរកិច្ចរបស់លោក មុនពេលឈានជើងចូលក្នុងសេតវិមាននៅថ្ងៃទី២០ ខែមករានេះ។ មហាសេដ្ឋីទីក្រុង New York រូបនេះនិយាយថា កាលដែលលោកលាលែងពីមុខជំនួញទាំងអស់ ដោយសារមិនចង់ឲ្យមានជម្លោះផលប្រយោជន៍។ លោកថា តាមពិតទៅលោកអាចគ្រប់គ្រងការងាររកស៊ី និងរដ្ឋាភិបាលក្នុងពេលដំណាលគ្នាបាន បើសិនជាលោកចង់ធ្វើ ប៉ុន្តែលោកមិនចង់ឲ្យគេមើលទៅមិនសមនោះទេ៕

អត្ថបទ៖ សុខមាន