សមាជិក​​សភា​អង់គ្លេស​​អញ្ជើញ​​ទៅ​កាន់​​ទីក្រុង​សាដា​ប្រទេស​យេមែន​​ ដើម្បី​​ពិនិត្យ​មើល​ស្ថានភាព​​សង្គ្រាម​​ក្នុង​ប្រទេស​នេះ

227

យេមែន៖ លោក អង់ដ្រូ មីតសែល សមាជិកសភាអង់គ្លេសបានបំពេញទស្សនកិច្ចនៅទីក្រុងសាដា នាភាគខាងជើងប្រទេសយេមែនកាលពីថ្ងៃពុធម្សិលមិញ ព្រមទាំងបានមានប្រសាសន៍អំពីស្ថានភាពទន់ខ្សោយ និងការបំផ្លាញហេដ្ឋារចនាសម្ព័ន្ធចេញមកពីសង្គ្រាមស៊ីវិលរយៈពេលជិត ២ឆ្នាំ ដែលធ្វើឲ្យជាប់គាំងដល់វិស័យសេដ្ឋកិច្ច និងធ្វើឲ្យប្រជាជនក្នុងប្រទេសនេះធ្លាក់ទៅក្នុងភាពក្រីក្រកាន់តែខ្លាំងជាងមុន។Th5ក្នុងពេលមានប្រសាសន៍ទៅកាន់អ្នកសារព័ត៌មាននៅមន្ទីរពេទ្យនោះលោក មីតសែល បានបកស្រាយអំពីការវាយប្រហាររបស់កងកម្លាំងចម្រុះ ដឹកនាំដោយប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីបណ្ដេញក្រុមនិកាយស៊ីអ៊ីតហួរទី ឲ្យចាកចេញពីមូលដ្ឋានរឹងមាំរបស់ពួកគេនៅទូទាំងប្រទេសនេះ។ លោក មីតសែល បានមានប្រសាសន៍មុនពេលបើកសន្និសីទនៅទីក្រុងសាណា ខណៈដែលនៅទីនោះមានការតែងតាំងតំណាងអង្គការ UNICEF និងអំពាវនាវឲ្យភាគីទាំងអស់បន្ធូរបន្ថយការវាយប្រហារ ទៅលើហេដ្ឋារចនាសម្ព័ន្ធរបស់ប្រជាពលរដ្ឋ។

Th6

លោកស្រី មេរីតហ្សេល រឺឡាណូ តំណាង UNICEF ឲ្យដឹងថា កុមារនៅក្នុងប្រទេសយេមែនបន្តបាត់បង់ជីវិតដោយសារជំងឺ និងកង្វះអាហារូបត្ថម្ភ ស្របពេលសង្គ្រាមនៅក្នុងប្រទេសនេះបានសម្លាប់មនុស្សជាង ១ម៉ឺននាក់ រីឯកុមារជាង ១ពាន់នាក់បានស្លាប់ និងរងរបួស ខណៈមានកង្វះអាហារូបត្ថម្ភជិត ៩០%ដែរនោះ៕

អត្ថបទ៖ រិទ្ធី