ជនអន្តោប្រវេសន៍​​ ៨​នាក់​នៅ​ជំរំ​បណ្ដោះអាសន្ន​​ក្នុង​តំបន់​បាល់​កង់​ប្រទេស​ក្រិក​បាន​ស្លាប់​ដោយ​សារ​​សីតុណ្ហភាព​ត្រជាក់​ខ្លាំង​

292

ក្រិក៖ សីតុណ្ហភាពត្រជាក់ដោយសារព្យុះព្រិល ដែលបានវាយប្រហារលើតំបន់បាល់កង់ និងបានបន្តមកដល់ថ្ងៃទី៥ កាលពីថ្ងៃពុធម្សិលមិញធ្វើឲ្យមនុស្សយ៉ាងហោច ៨នាក់បាត់បង់ជីវិត និងបានគំរាមកំហែងដល់ភូមិចាស់ៗភាគច្រើននៅដាច់ឆ្ងាយពីគេ។Th11ជនរងគ្រោះទាំងអស់ដែលកំពុងរស់នៅតាមភូមិនានា ក្នុងតំបន់ដាច់ស្រយាលកំពុងរងគ្រោះដោយសីតុណ្ហភាព ត្រជាក់ខ្លាំងកម្រិត ២៧ក្រោមសូន្យអង្សាសេ រួមជាមួយការធ្លាក់ព្រិលក្រាស់ៗអាចធ្វើឲ្យមនុស្សត្រជាក់ស្លាប់បាន។ ផ្នែកខ្លះនៃទន្លេមៀលចាកាដែលហូរកាត់តាមទីក្រុងសារ៉ាចេវ៉ូ បច្ចុប្បន្នជាទីក្រុងត្រជាក់ខ្លាំងជាងគេបំផុត ក្នុងចំណោមទីក្រុងសំខាន់ៗក្នុងតំបន់នេះកំពុងក្លាយជាទឹកកក។ អាជ្ញាធររបស់ប្រទេសស៊ែប៊ីបានផ្អាកការធ្វើដំណើរតាមនាវាលើដងទន្លេដាណូបេ ដោយសារទឹកបានក្លាយជាទឹកកកនៅលើផ្នែកខ្លះ។ ប្រទេសហុងគ្រី និងប៊ុលហ្គារីបានហាមឃាត់មិនឲ្យនាវាឆ្លងកាត់លើទន្លេដាណូបេនេះឡើយ ព្រមទាំងទន្លេដែលមានទឹកកក និងអណ្ដែតប្រកបដោយគ្រោះថ្នាក់៕

អត្ថបទ៖ សុខមាន