គ្រោះ​ទឹកជំនន់​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​ថៃ​​ធ្វើ​ឲ្យ​ប៉ះ​ពាល់​​​ដល់​វិស័យ​កសិកម្ម​​​គិត​ជា​ទឹក​ប្រាក់​​ប្រមាណ​ ១១​លាន​ដុល្លារ​អាមេរិក​​​​

466

ថៃ៖ កសិករក្នុងភាគខាងត្បូងប្រទេសថៃកំពុងរងផលប៉ះពាល់យ៉ាងខ្លាំង ខណៈទឹកជំនន់នៅតែបន្តពន្លិចដំណាំកសិកម្មរបស់ពួកគេ។ យោងតាមមន្ទីរកសិកម្មថៃ នាមជាប្រទេសមួយក្នុងចំណោមប្រទេសនានា ផលិតដំណាំឧស្សាហកម្មកៅស៊ូ, ដំណាំកៅស៊ូរបស់ប្រទេសថៃត្រូវបានដាំដុះយ៉ាងច្រើនក្នុងតំបន់ភាគខាងត្បូងប្រទេស។

Th16

ចំការកៅស៊ូជាង 1,600គីឡូម៉ែត្រការ៉េក្នុងភាគខាងត្បូងត្រូវបានពន្លិចដោយទឹកជំនន់ ដែលបានបណ្ដាលឲ្យបាត់បង់ទឹកប្រាក់ទំហំ ៤០០លានបាត ឬស្មើប្រមាណ ១១លានដុល្លារអាមេរិក។ ប្រទេសនេះក៏ជាប្រទេសផលិតដូងប្រេងដ៏ធំបំផុតមួយក្នុងចំណោមប្រទេសជាច្រើនផងដែរ។ ក្នុងខេត្ត Nakhon Si Thammarat ដែលជាតំបន់ប៉ះពាល់ធ្ងន់ធ្ងរជាងគេបំផុត, ដំណាំដូងប្រេងយ៉ាងច្រើនសន្ធឹកសន្ធាប់ត្រូវបានរងការបំផ្លិចបំផ្លាញជាដំណំពីទឹកជំនន់។ ប្រជាកសិករក្នុងងតំបន់ដែលមានដំណាំដើមដូងប្រេង ២ហិចតាត្រូវបានពន្លិចដោយទឹកជំនន់បាននិយាយថា ដើមដូងប្រេងដែលរងការលិចលង់ដោយទឹកជំនន់ ត្រូវការពេលវេលាយ៉ាងហោចណាស់ ៥ ទៅ ៦ខែទើបអាចលូតលាស់បានល្អឡើងវិញ ពេលនេះផលដំណាំរបស់ពួកគេនឹងត្រូវធ្លាក់ចុះយ៉ាងខ្លាំង។ ណាមួយទឹកជំនន់នេះក៏អាចនឹងធ្វើឲ្យដើមដូងប្រេងរលើងទាំងឫសទៀតផង៕
អត្ថបទ៖ សុខមាន