ព្រឹត្តិការណ៍​ប្រណាំង​យាន​យន្ត​​ Dakar Rally ដំណាក់​កាល​ទី​៩ ​ត្រូវ​បាន​​ផ្អាកការប្រកួត​​ដោយ​សារ​បញ្ហា​​អាកាស​ធាតុ​​

87

ប្រណាំងយានយន្ត៖ Dakar Rally កាលពីថ្ងៃពុធម្សិលមិញនេះត្រូវបានផ្អាកការប្រកួតនៅដំណាក់កាលទី៩ ដោយសារមានភ្លៀងធ្លាក់ខ្លាំងលាយឡំជាមួយព្យុះ ហេតុការណ៍នេះបានកើតឡើងនៅ Volcan ស្ថិតនៅភាគខាងជើងពីទីក្រុង Jujuy ៤០គីឡូម៉ែត្រប្រទេសអាហ្សង់ទីន។
Th21 Th20
ភក់ និងដីល្បាប់បានហូរចូលពាសពេញភូមិ Volcan ដែលបានបង្កផលពិបាកដល់ប្រជាពលរដ្ឋនៅទីនោះ  ព្រោះសម្ភារៈប្រើប្រាស់ និងផ្ទះរបស់ពួកគេរងការខូចខាតដោយសារទឹក និងដីល្បាប់ ជាពិសេសផ្លូវថ្នល់ក៏ត្រូវបានកាត់ផ្ដាច់ផងដែរ។ ជុំវិញការប្រកួត Dakar Rally វិញ អ្នករៀបចំកម្មវិធីបានសំរេចចិត្តផ្លាស់ប្ដូរគោលដៅ ដោយអ្នកប្រណាំងទាំងអស់ត្រូវធ្វើដំណើរឆ្ពោះទៅ San Antonio ជំនួសវិញ ដែលមានចម្ងាយផ្លូវបន្ថែមដល់ទៅ ២០០គីឡូម៉ែត្រ។ អ្នកនាំមុខរួមលើប្រភេទរថយន្តនៅតែជាកីឡាករបារាំង Sebastian Loeb ខណៈវិញ្ញាសាប្រណាំងម៉ូតូវិញ អ្នកនាំមុខរួមនៅតែជាកីឡាករអង់គ្លេស Sam Sunderland ដដែល៕