Jim Furyk​ ក្លាយ​ជា​ប្រធាន​ក្រុម Ryder Cup ថ្មី​នៃ​របស់​សហរដ្ឋអាមេរិក​សម្រាប់​ការប្រកួតប្រជែង​ឆ្នាំ ២០១៨ នៅ​ទីក្រុង​ប៉ារីស​

102

ហ្គោល៖ នៅថ្ងៃពុធម្សិលម៉ិញនេះកីឡាករវាយហ្គោលជើងចាស់ Jim Furyk ត្រូវបានប្រកាសតែងតាំងជាប្រធានក្រុម Ryder Cup ថ្មីនៃក្រុមសហរដ្ឋអាមេរិកដែលមកជំនួសកន្លែងរបស់ Davis Love III។

 
ការមកដល់របស់ Jim Furyk គឺត្រូវការការពារតំណែងជើងឯក Ryder Cup ឲ្យក្រុមសហរដ្ឋអាមេរិកឲ្យទទួលបានជោគជ័យជាលើកដំបូងក្នុងរយៈពេល ២៥ឆ្នាំមកនេះ ខណៈដែលការប្រកួតនៅឆ្នាំក្រោយនោះ គឺធ្វើឡើងនៅលើទីលាន Le Golf National ទីក្រុងប៉ារីសប្រទេសបារាំង។ Jim Furyk វ័យ ៤៨ឆ្នាំរូបនេះនឹងមកជំនួសកន្លែងរបស់ Davis Love III ដែលធ្លាប់ដឹកនាំក្រុមសហរដ្ឋអាមេរិកទទួលបានជោគជ័យ ក្នុងការប្រកួតនៅ Minnesota អំឡុងខែតុលាកាលពីឆ្នាំ២០១៦ ដោយប្រជែងយកឈ្នះជាមួយលទ្ធផលពិន្ទុ 17-11 ទៅលើក្រុមអឺរ៉ុបដើម្បីបញ្ចប់ក្ដីសង្ឃឹមការឈ្នះជើងឯក ៤លើកផ្ទួនៗគ្នា។គួររំលឹកដែរថា Jim Furyk ធ្លាប់ជាអនុប្រធានក្រុម Ryder Cup នៅឆ្នាំ២០១៦ ហើយបច្ចុប្បន្នកំពុងឈរលេខ ៣៧ពិភពលោក ខណៈដែល Davis Love III នឹងមកកាន់តំណែងអនុប្រធានក្រុមវិញ៕

អត្ថបទ៖ ទឹម សុវណ្ណារិទ្ធ