អតីត​កីឡាករ Chelsea, Claude Makelele ក្លាយ​ជា​ជំនួយ​ការ​គ្រូ​បង្វឹក Swansea

161

បាល់ទាត់៖ អតីតកីឡាករជំរើសជាតិបារាំង Claude Makelele បានក្លាយជាជំនួយការគ្រូបង្វឹក Paul Clement នៅ Swansea City នេះតាមសេចក្ដីប្រកាសរបស់ក្លឹប។

 

អ្នកធ្លាប់ជើងឯក Premier League ពីរលើកលោក Makelele និងគ្រូបង្វឹក Paul Clement ធ្លាប់ធ្វើការជាមួយគ្នានៅ Chelsea និងជំនួយការលោក Carlo Ancelotti នៅ Paris Saint Germain ខណៈដែលអតិតកីឡាករជំរើសជាតិបារាំងរូបនេះ ក៏ធ្លាប់មានបទពិសោធន៍ដឹកនាំក្រុម Bastia នៅក្របខណ្ឌបារាំង Ligue 1 ផងដែរ។ នៅពេលនេះលោក Claude Makelele ត្រូវធ្វើការរួមគ្នាជាមួយលោក Paul Clement ដើម្បីស្រោចស្រង់ Swansea City ដែលកំពុងដុនដាបនៅ Premier League និងជាក្រុមតែមួយគត់ដែលត្រូវបានគេស៊ុតចូលទីច្រើនជាងគេនៅ Premier League គិតត្រឹម ២០សប្ដាហ៍នេះ ៤៥គ្រាប់។ ថ្មីៗនេះ Swansea ទើបតែធ្លាក់ពី FA Cup ទៀតក្រោមថ្វីជើងក្រុមបាតតារាង Hull City ខណៈដែលពួកគេត្រូវជួបក្រុមកាំភ្លើងធំ Arsenal នៅ Liberty Stadium ថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ៕
អត្ថបទ៖នាង សុភាវុធ